More

    ពិធីបុណ្យពូនភ្នំខ្សាច់ កាច់ផ្កាប្រាក់ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើននឹងប្រមូលបច្ច័យចូលរួមសាងសង់សាលារៀន

    spot_img

    ខេត្តព្រះវិហារ!គណ:កម្មការសាងសងសាលារៀនវត្តពោធិ៍៥០០០ដើម(អូដូនស្ងួន)ភូមិគូលែនត្បូងឃុំគូលែនត្បូងស្រុកគូលែនខេត្តព្រះវិហារបានមូលមតិគ្នាជាឯកច្ឆន្នផ្តើមធ្វើបុណ្យពូនភ្នំខ្សាច់ កាច់ផ្កាប្រាក់មួយដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន។

    គោលបំណងបុណ្យនេះប្រារព្ធធ្វើឡើងក្នុងទិសដៅដើម្បីគៀគដល់ឯកឩត្តមលោកជំទាវលោកឩកញ្ញ៉ាអស់លោក លោកស្រីដែលជាសប្បុរសជននានាក៏ដូចជាបងប្អូនប្រជាពុទ្ធបរិសទ្ធនៅទីជិតទីឆ្ងាយមេត្តាចូលរួមបរិច្ចាគថវិការក៏ដូចសម្ភារះដើម្បីរួមចំណែកក្នុងការសាងសង់សាលារៀន
    ចំនួន១ខ្នង៦បន្ទប់ដែលសងអំពីថ្មប្រកក្បឿងស្ថិតនៅ(អូរដូនស្ងួន)ក្នុងភូមិគូលែនត្បូងឃុំគូលែនត្បូងស្រុកគូលែនខេត្តព្រះវិហារដែលបច្ចុប្បន្នសាលារៀន១ខ្នងខាងលើកំពុងដំនើរកាសាងសងបាន៦០%ហើយនៅតែប្រកនឹងចាក់សាប់បាតក្រោមហើយលាបថ្នាំពណ៏ស្រេចជាស្ថាពរដើម្បីជាតម្រូវការដល់ក្មួយៗសិស្សានុសិស្សដែលរស់នៅតំបន់ខាងលើនោះនូវមិនទាន់មានសាលារៀនដោយចន្លោះពីសាលារៀននូវទីរួមស្រុកគូលែនមកតំបន់ខាងលើនឹងពីសាលារៀននៅឃុំស្រយ៉ងមានចំងាយរហូតដល់ទៅជាង២៥គីឡូម៉ែតឯណោះ។

    កម្មវិធីបុណ្យ ប្រារព្ធធ្វើឡើងនៅក្នុងបរិវេណទីធ្លាសាលារៀនខាងលើទល់មុខវត្តពោធិ៍៥០០០ដើមស្ថិក្នុងភូមិគូលែនត្បូងឃុំគូលែនត្បូងស្រុកគូលែនខេត្តព្រះវិហារថ្ងៃសុក្រ៧កើតខែចេត្រឆ្នាំឆ្លូវត្រីស័កព.ស
    ២៥៦៥ត្រូវនិងទី៨ខែមេសាឆ្នាំ២០២២វេលាម៉ោងប្រមាណជា៨ព្រឹក
    អារតនា ខ្សាច់ពូនជាភ្នំដែលមានចំនួន២៥៦៥ភ្នំ វេលាម៉ោង១០នឹង៣០នាទីថ្ងៃត្រង់ប្រគេនភត្តាហារដល់ព្រះសង្ឃលុះវេលាម៉ោងប្រមាណ២និង00នាទីរសៀលសិតស្អាងតាក់តែងភ្នំខ្សាច់ឲ្យស្អាតសម្រាបជាទីបូជា
    រួចហើយនិមន្តព្រះសង្ឈចម្រើនព្រះបរិត្តឡើងរោងលើកទង់សាសនាប្រកាសផ្សាយបុណ្យនឹងនិមន្តព្រះសង្ឃសំដែងធម្មទេសនា។

    លុះព្រឹកឡើងថ្ងៃសៅរ៏៨កើតដែលត្រូវនឹងថ្ងៃទី០៩ខែមេសាឆ្នាំ២០២២វេលាម៉ោង៧នឹង០០នាទីព្រឹកប្រគេនយាគូដលព្រះសង្ឃ ម៉ោង៨.និង១០នាទីព្រឹកចាប់ផ្តើមបំបួសភ្នំខ្សាច់ដោតផ្កាប្រាក់ នឹងថ្វាយគ្រឿងសក្ការះបូជាធ្វើពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន វេលាម៉ោង១០នឹង០០នាទីព្រឹកប្រគេនភត្តាហារ
    ដល់ព្រះសង្ឃវេលាម៉ោង២នឹង០០នាទីរសៀលនមសក្កាសមាទានសិលនិងនិមន្តព្រះសង្ឃសំដែងព្រះធម្មវិសេសទេសនា។

    លុះព្រឹកឡើងថ្ងៃអាទិត្យ៩កើតត្រូវនិងថ្ងៃទី១០ខែឆ្នាំដដែល វេលាម៉ោង៧.០០នាទីប្រគេនយាគូដល់ព្រះសង្ឃ វេលាម៉ោង៩នឹង០០នាទីព្រឹកធ្វើពិធីរាប់បាត្រ រួចវេរដាឆ្លងជាកិច្ចបង្ហើយនៃកម្មពិធីបុណ្យ។
    គួរបញ្ជាក់ផងដែរថានៅពេលរាត្រីនឹងមានចាក់ធុងបាស់សម្រាបកំដរទាំង៣រាត្រីផងដែរ។
    អាស្រ័យដូចបានទូលថ្វាយនឹងជំរាបជូនខាងលើគណ:កម្មការសាងសង់សាលារៀនសូមគោរពនិមន្តនឹងអញ្ជើញចំពោះព្រះតេជគុណព្រះសង្ឈគ្រប់ព្រះអង្គក៏ដូចឯកឩត្តមលោកជំទាវលោកឩកញ្ញ៉ាអស់លោក លោកស្រីអ្នកនាងកញ្ញ៉ានឹងប្រជាពុទ្ធបរិស័ទក្នុងនឹងក្រៅប្រទេសមេត្តានិមន្តនឹងអញ្ជើញចូលរួមនិងបរិច្ចាគថវិការ
    ដើម្បីរួមចំណែកក្នុងការចូលរួមសាងសងសាលារៀន១ខ្នងខាងលើឲ្យបានរួចរាល់ជាស្ថាពរដើម្បីទុកជាទីថ្នាលបណ្តុះបណ្តាលចំណេះដឹងសម្រាបក្មួយៗសិស្សានុសិស្សតជំនាន់នឹងចូលរួមអភិវឌ្ឍន៏ខាងផ្នែកអាណាចក្រនឹងមួយផ្នែកទៀតដើម្បីទទួលនូវអត្ថមនុញ្ញផលដែលកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាសម្រាបដម្តល់ទុក្ខជារបស់ទិព្វទៅអនាគតជាតិផងដែរ។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img