More

    ជនជាតិចិនសង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តស៊េរីទំនើបមួយគ្រឿង បុករះរថយន្តពីរ គ្រឿងរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកCHEVROLET ជ្រុលទៅបុករះរថយន្តពីគ្រឿងរបស់ជនជាតិចិនដូចគ្នាដែលចតស្ងៀមនៅមុខផ្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងកើតស្តុបច្រកចូលផ្សារព្រៃទា ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើបម៉ាកCHEVROLETពណ៌សពាក់ស្លាកលេខភ្នំពេញ2AB-9735ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទៅដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំបុករះរថយន្ដពីរគ្រឿងរបស់ជនជាតិចិនដូចគ្នាដែលចតស្ងៀមនៅមុខផ្ទះមួយគ្រឿងម៉ាកស្តារិចពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2M-1650និងមួយគ្រឿងទៀតម៉ាកកូរ៉ូលឡាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2O-5603បណ្តាលរថយន្តទាំងពីរគ្រឿងរងការខូចខាតចំហៀងខាងក្រោយយ៉ាងដំណំដូចគ្នា។ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    ក្រោយកើតហេតុភាគីបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img