More

    លោកជំទាវអភិបាលខេត្តកោះ កុងអញ្ជើញចុះសួរសុខទុក្ខ មន្ត្រីរាជការ នៃមន្ទីរសុរិយោដីខេត្ត

    spot_img

    កោះកុង÷ នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ។

    លោកជំទាវអភិបាល បានលើក ឡើងថា កន្លងមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានខិតខំបំពេញការងារសមស្រប និងទិសស្លោករបស់អង្គភាព សំដៅបម្រើផលប្រយោជន៍ប្រជាពល រដ្ឋទូទៅ មន្ត្រីរាជការទាំងអស់បានអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងក្នុងការិយាល័យ និងនៅតាមទីវាល ការងារទាំងនេះគឺជាការផ្តល់សេវាចាំបាច់ ស្រប តាមគោលការណ៍ច្បាប់ និងលិខិតគតិយុត្ត ព្រមទាំងគោល ការណ៍ណែនាំនានា មួយវិញ ទៀតសូមបងប្អូនទាំងអស់យក ចិត្តទុកដាក់អនុវត្តការងារបន្តឲ្យកាន់តែទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់បំផុត។

    ជាមួយគ្នានេះផងដែរ បងប្អូនមន្ត្រីរាជការ និងក្រុមគ្រួសារទាំងអស់សុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយឡែកត្រូវតែបន្តជម្រុញសមាជិកក្នុងគ្រួសារ ព្រមទាំងបងប្អូនទាំងអស់ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការរីករាលដាល និងឆ្លងជំងឺនានា ដែលធ្វើឲ្យខាតបង់ពេលវេលា និងថវិកាផងដែរ ក្នុងឱកាសបុណ្យខ៊ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ សូមឲ្យទទួលបានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img