More

    ឯកឧត្តម ពេជ សោភ័ន ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីការពារសន្តិភាព និងបន្តការអភិវឌ្ឍន

    spot_img

     

    តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវលំចំនួន៤ខ្សែ ដែលមានទីតាំងនៅឃុំចារ ស្រុកព្រៃកប្បាស មានប្រវែងសរុប៤៥៥០ម៉ែត្រ កាលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២នេះ

    ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃកប្បាស បានមានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រសម្តេចតេជោធ្វើជានាយករដ្ឋមន្រ្តី និងនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីការពារសន្តិភាព និងបន្តការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ។

    ឯកឧត្តមបណ្ឌិត ពេជ សោភ័ន មានប្រសាសន៍បន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចរក្សាបានសន្តិភាព ការពារសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា បន្តគាំទ្រ និងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចនឹងនាំប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន សំបូរសប្បាយ និងរីកចម្រើនលើគ្រប់វិស័យ ។

    ឯកឧត្តមបណ្ឌិត បន្ថែមទៀតថា សន្តិភាពនេះហើយវាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ហើយតាមរយៈតម្លៃនៃសន្តិភាពនេះវាបានធ្វើឱ្យសង្គម ជាតិរបស់យើង រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ មានឱកាសរួមគ្នាកសាង និងអភិវឌ្ឍន៍ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឱ្យរីកចម្រើនទន្ទឹមគ្នាផងដែរ ។

    ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សា ការពារសន្តិភាពនេះឱ្យខានតែបាន ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ មិនត្រូវបណ្តោយឱ្យក្រុមណាមួយមកបំផ្លាញសន្តិភាពដែលយើងពិបាកនឹងរកបាននោះទេ ៕ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img