
ក្រុងប៉ោយប៉ែត : ថ្ងៃសុក្រ ៨ រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បន្ទាប់ពីចុះបំពេញការងារនៅតាមមូលដ្ឋាន ក៏ប្រទះនឹងហេតុការអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ១គ្រួសារនៅភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ភ្លាមៗក្រុមការងារ និងកម្លាំងពន្លត់អគ្គីភ័យរបស់អធិការនគរបាលក្រុង បានអន្តរាគមន៍យករថយន្តមកពន្លត់ជាបន្ទាន់តែគួរឲ្យសោកស្តាយអគ្គីភ័យបានលេបត្របាក់ផ្ទះទាំងស្រុង។
ដោះស្រាយបញ្ហាបន្ទាន់អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានចាត់ក្រុមការងារចុះ នាំយកស្បៀងសង្គ្រោះបឋមរួមមានសម្ភារះ និងថវិកា ទៅផ្តល់ជូនគ្រួសារដែលត្រូវភ្លើងឆេះផ្ទះមានម្ចាស់ផ្ទះឈ្មោះ បុិក ផាន អាយុ៧៥ឆ្នាំ រួមមាន៖
១.អង្ករ១០០ គីឡូ
២.ទឹកត្រី ទឹកស៊ីអ៊ីវ៦យួរ
៣.ឃីត២កញ្ចប់
៤.ត្រីខ៣យួរ
៥.ម៉ាស់៥ប្រអប់
៦.ថវិកា៦០០,០០០រៀល ។ដោយ សន សុង