ទំព័រដើម ទំព័រដើម អគ្គលេខាធិការដ្ឋាន គ.ជ.ប .ជ សហការ ជាមួយអង្គការយូនីសេហ្វ និងមានការសម្របសម្រួលដោយរដ្ឋបាលខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "កិច្ចការពារកុមារ និងការកំណត់អត្តសញ្ញា ណជនរងគ្រោះដោយអំពើជួញ ដូរមនុស្ស និងការរំលោភបំពាន"

អគ្គលេខាធិការដ្ឋាន គ.ជ.ប .ជ សហការ ជាមួយអង្គការយូនីសេហ្វ និងមានការសម្របសម្រួលដោយរដ្ឋបាលខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កិច្ចការពារកុមារ និងការកំណត់អត្តសញ្ញា ណជនរងគ្រោះដោយអំពើជួញ ដូរមនុស្ស និងការរំលោភបំពាន”

- ពាណិជ្ជកម្ម -

 

កោះកុង÷ អគ្គលេខាធិការដ្ឋាន គ.ជ.ប .ជ សហការ ជាមួយអង្គការយូនីសេហ្វ និងមានការសម្របសម្រួលដោយរដ្ឋបាលខេត្ត បានរៀបចំវគ្គបណ្តុះ បណ្តាលស្តីពី “កិច្ចការពារកុមារ និងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន ”

ពិធីនេះ ក្រោមអធិបតីភាព លោក ជំទាវឧត្តម សេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ និងលោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាល ខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប. ជ ដែល រៀបចំ ឡើង នៅ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំ (ខ)សាលាខេត្ត កោះកុង ។

វគ្គបណ្ដុះបណ្ដាល នេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ អំពី៖
១.ស្វែងយល់ និងអនុវត្តការកំ ណត់អត្តសញ្ញាណបឋមលើជនសង្ស័យរងគ្រោះ ជាពិសេសកុមាររងគ្រោះដោយអំពើជួញដូរមនុស្សអំពើហិង្សាការរំលោភបំពាន និងការផ្តល់សេវា
២.ស្វែងយល់ និងអនុវត្តឯកសារចំនួនបី សម្រាប់មន្ត្រីនៅទីតាំងចត្តាឡីស័ក និងអ្នកពាក់ព័ន្ធព្រម ទាំងអ្នកដែលកំពុងធ្វើចត្តាឡីស័ក
៣.ស្វែងយល់ពីការគាំទ្រផ្លូវចិត្តដល់អ្នកធ្វើចត្តាឡីស័កជាពិ សេសអ្នកដែលរងគ្រោះដោយអំពើជួញដូរមនុស្ស អំពើហិង្សានិងការរំលោភបំពាន ៕ ដោយ ញុឹប សន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម