More

    លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះចូលរួមពិធីបុណ្យ និងថវិកាចំនួន៦,០០០,០០០ រៀល ដែល ដោយលោកវរសេនីយ៍ឯក កែវ សុជាតិ នាយរងការិយាល័យ បណ្តុះបណ្តាលនិងវិក្រឹត្យការនិងជាគ្រូបង្គោលបកប្រែភាសាវៀតណាមបានទទួលមរណភាព

    spot_img

    បន្ទាយមានជ័យ ÷ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានទុក្ខយ៉ាងក្រៀមក្រំដោយលោកវរសេនីយ៍ឯក កែវ សុជាតិ នាយរងការិយាល័យ បណ្តុះបណ្តាលនិងវិក្រឹត្យការនិងជាគ្រូបង្គោលបកប្រែភាសាវៀតណាមបានទទួលមរណភាព នៅវេលាម៉ោង០៣ទាបភ្លឺថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

    នៅរសៀលដដែលនេះ លោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញបំពាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្តនៃសព និងនាំយកថវិការបស់គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ឯក កែវ សុជាតិ នាយរងការិយាល័យ បណ្តុះបណ្តាលនិងវិក្រឹត្យការនិងជាគ្រូបង្គោលបកប្រែភាសាវៀតណាម ។

    ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសំដែងនូវការចូលរួមមរណទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់ស្វាមី ឪពុក ជីតា ជាទីស្រឡាញ់និងមានព្រហ្មវិធម៌ចំពោះភរិយា កូន និងចៅៗកន្លងមក ។លោកវរសេនីយ៍ឯក កែវ សុជាតិ គឺជាធនធានមនុស្ស ដែលធ្លាប់មានស្នាដៃបំរើជាតិមាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋកន្លងមក ជាងនេះទៀតគឺបាត់បង់គ្រូបង្គោលបកប្រែភាសាវៀតណាម ដែលថ្នាក់ដឹកនាំក្រសួងក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលស្គាល់ពីសិក្ខាកាមគ្រប់រូបនិងគ្រប់ជំនាន់ដែលធ្លាប់សិក្សានៅប្រទេសវៀតណាម។

    លោកឧត្តមសេនីយ៍ទោស្នងការ មានប្រសាសន៍ថា ៖ ថវិកាចំនួន៦,០០០,០០០ រៀល ដែលប្រគល់ជូននេះ គឺជាថវិការបស់គណៈកម្មាធិការថ្នាក់មូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលបានផ្តួចផ្តើមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក ជួយគ្នាទៅវិញទៅមក ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោមនិងថវិកាចំនួន១៦៤,០០០០ រៀលទៀតជាថវិការបស់លោករួមទាំងសហការី ចូលរួមឧបត្ថម្ភក្នុងកម្មវិធីបុណ្យសព និងក្តារមឈូស០១ថវិកាចំនួន៧០,០០០រៀល សរុបទាំងអស់ចំនួន២,៣៤០,០០០រៀល(ពីរលាន បីរយសែសិបពាន់រៀល) ត្រូវ បន្តអនុវត្ត វិធានសុខាភិបាល ៣កុំ ៣ការពារ ៕ដោយ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img