More

    រថយន្តកាមរីបាឡែន ព្រលះក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ឯរថយន្តខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ: រថយន្តកាមរីបាឡែនមួយគ្រឿងសង្ស័យអ្នកបើបរស្រវឹងស្រាបើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ឯរថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងនឹងបែកកង់ទៅមុខលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនាឆ្នាំ២០២២ នៅបណ្តោផ្លូវ ២០០៤ កែងនឹងផ្លូវ ៣៧១សឡា ខាងលិចស្តុបណូគា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញម៉ូតូ2Z-2326ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកបរស្រវឹងបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់ចេញពីជួរចំនួនមួយកង់ ឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខខាងឆ្វេងនិងបែកកង់ទៅមុខលែងរួច។

    ក្រោយកើតហេតុភ្លាមៗអ្នកបើកបររថយន្តបានហៅម៉ូតូកង់បីជិះចេញពីកន្លែងកើតហេតុបាត់បន្សល់ទុករថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img