More

    ពិធីបើកសិក្ខាសាលា ស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”

    spot_img

    កោះកុង÷ នៅថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ ២០២២ នេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុងតំណាងលោកជំទាវ មិថុនា ភូថង អភិ បាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” នៅសាលមហោស្រពខេត្តកោះកុង ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីនាំពាក្យសាលាខេត្ត និងប្រធានមន្ទីរអង្គ ភាពជុំវិញខេត្ត ទាំង៤ ខេត្ត រួមមាន÷ ខេត្តកោះកុង, ខេត្តព្រះសីហនុ, ខេត្តកំ ពត, និងខេត្តកែប ។

    ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ផៃ សុីផាន មានប្រសាសន៍ថា ព័ត៌មានជាសារជាតិពិសេសមួយ ក្នុងកិច្ចចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយរបស់សង្គមជាតិ ។ នៅក្នុងបរិបទនេះ ព័ត៌មានត្រូវស្ថិតក្នុងវិស័យ នឹងចរាចរចេញពីប្រភពផ្លូវការ ទៅដល់សាធា រណជន ដើម្បីការយល់ដឹង និងការចូល រួម ក្នុងកិច្ចកសាងនីតិរដ្ឋ និងការទទួល ខុសត្រូវ ស្របតាមគោលនយោបាយអភិបាលកិច្ចល្អ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាបាន ។

    សិក្ខាសាលា ស្ដីពី “ការិយាល័យព័ត៌មានឈ្លៀសវៃ និងអភិបាល កិច្ចល្អក្នុងវិស័យព័ត៌មាន” ដែលនឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃនេះ មានគោលបំណងស្នូល ក្នុងការចែករំលែកនូវទស្សនទាន យន្តការ និងយុទ្ធសាស្ត្រ ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មាន ថ្នាក់ក្រោមជាតិ ដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទល់នៅតាមមូលដ្ឋាន ។ សកម្មភាពនេះ គឺជាការចូលរួមអនុវត្តជាក់ស្ដែង នូវស្មារតី និងខ្លឹមសារនៃប្រកាសអន្តរក្រសួង រវាងក្រ សួងមហាផ្ទៃ និងក្រសួងព័ត៌មាន ស្ដីពី” តួនាទីភារកិច្ចរបស់មន្ត្រីទទួលបន្ទុកព័ត៌ មានរដ្ឋបាលរាជធានី-ខេត្ត ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១២ ។ នេះជាកញ្ចក់ឆ្លុះបញ្ចាំងនៅការអនុវត្តនយោបាយកែទម្រង់មុតស្រួចក្នុងវិស័យព័ត៌មាននៅថ្នាក់មូល ដ្ឋាន តាមស្មារតី នៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការ ទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ទាំងដោយផ្ទាល់ (វេទិកា សាធារណៈ) និងដោយប្រយោល (រលកអា កាស) ។

    ឯកឧត្តម ផៃ សុផាន មានប្រសាសន៍! អស់រយៈកាលមួយទសវត្សរ៍កន្លងមក (១០ឆ្នាំ) កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រគ្មានពីរ ប្រកបដោយអត្ថន័យដ៏ឧត្តុងឧត្តម គឺការពង្រឹងអំណាចប្រជាពលរដ្ឋ នៅក្រោមសកម្មភាព និងប្រធានបទ “ប្រជាធិ បតេយ្យគណៈក្រោមជាតិ” ដែលមានយន្តការប្រកបដោយសក្តានុពលរស់រវើក គឺការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ។ អំណាចប្រជាពលរដ្ឋ នៃរបបប្រជាធិបតេយ្យ ដែលជាការប្រឹងប្រែង និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មិនត្រឹមតែប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការបម្រើប្រជាពល រដ្ឋតែប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែគណនីភាពក៏ត្រូវតែពង្រឹង ។ វិស័យព័ត៌មាន គឺជាចំ ណែកស្នូលក្នុងកិច្ចចូលរួមកសាង អភិ បាលកិច្ចល្អដែលមានធាតុផ្សំ “តម្លាភាព និងគណនេយ្យភាព”ផងដែរ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img