More

    រថយន្តស៊េរីទំនើបធុនត្រាពីរគ្រឿង សាកកម្លាំងគ្នា ម្ខាងបើុងទៅផ្ទប់នឹងរថយន្តកូរ៉េមួយគ្រឿងទៀត ចតស្ងៀមរងការខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ:ជនជាតិកូរ៉េប្រុសស្រីពីរ នាក់បើករថយន្តស៊េរីទំនើបម៉ាកធុនត្រាមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តធុនត្រាមួយគ្រឿងទៀតបើកបរដោយបុរសជនជាតិចិតពីចំហៀងពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅបោកផ្ទប់និងរថយន្តកូរ៉េមួយគ្រឿងចតស្ងៀមរុញទៅបុកទ្វារក្រុមហ៊ុនមួយកន្លែងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករបួស។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០ និង ៤០នាទីយប់ថ្ងៃទី ២០ ខែមិនាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនឹងផ្លូវច្រកចូលសាលាមធ្យមវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនឹងនារីជនជាតិខ្មែរម្នាក់ទៀតបើករថយន្តម៉ាកធុនត្រាមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BL-4267ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃចូលច្រកផ្លូវសាលាមធ្យមវិចិត្រសិល្បៈ ខណៈនោះក៏មានរថយន្តធុនត្រាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BH-9937បើកបរដោយបុរសជនជាតិកូរ៉េម្នាក់រួមដំណើរនឹងនារីជនជាតិកូរ៉េម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនបានបុករថយន្តធុនត្រាដែលបើកបរដោយបុរសជនជាតិចិនពីចំហៀងផ្នែកខាងស្ដាំពេញទំហឹងបណ្តាលឲ្យខ្ទាតទៅបោកផ្ទប់នឹងរថយន្តកូរ៉េមួយគ្រឿងទៀតចតស្ងៀមរុញទៅបុកនឹងទ្វារដែករបស់ក្រុមហ៊ុនរមួយកន្លែងងការខូចខាត។ចំណែករថយន្តធុនត្រាទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុ
    សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មិនបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img