More

    ខ្យល់កន្ត្រាក់ និងរន្ទះបានសម្លាប់សត្វគោ ៩ក្បាល និងបំផ្លាញផ្ទះពលរដ្ឋ ៣ខ្នងនៅខេត្តបាត់ដំបង

    spot_img

    (បាត់ដំបង)យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា÷ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះនាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២នេះបានធ្វើអោយភូមិសាស្ត្រមួយចំនួនក្នុងខេត្តបាត់ដំបង រងផលប៉ះពាល់រហូតស្លាប់សត្វគោ ៩ក្បាល និងបំផ្លាញផ្ទះពលរដ្ឋចំនួន ៣ខ្នង។


    គ្រោះធម្មជាតិខាងលើនេះបានបំផ្លាញខ្នងផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ៣ខ្នង នៅក្នុងស្រុកបវេល, ស្រុកបាណន់ និងផ្នែកខ្លះរបស់ឃុំរបស់មង្គល ស្រុកមោងឬស្សី ដោយឥទ្ធិពលផ្គររន្ទះ បានបាញ់សម្លាប់សត្វគោបណ្តាលឲ្យងាប់អស់ចំនួន ៩ក្បាលថែមទៀត ខណ:កំពុងដើរស៊ីស្មៅនៅតាមទីវាលស្រែ។

    គិតមកត្រឹមព្រលប់ថ្ងៃ ១៨ ខែមីនា ដដែលក្នុងភូមិសាស្ត្រខេត្តបាត់ដំបងទាំងមូលអាកាសធាតុនៅតែបន្តគ្របដណ្តប់ភាពត្រជាក់ និងស្រទុំអួអាប់កលធ្លាក់ទឹកភ្លៀងផងដែរ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img