More

    សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស ស្រី ចំនួន៣៣នាក់ ពាក់ព័ន្ឋគ្រឿងញៀន

    spot_img

    កំពង់ស្ពឺ÷ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តកំពង់ ស្ពឺ និងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកភ្នំស្រួច បានសហការ ជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ខេត្តព្រះសី ហនុ ដោយមានការសម្របសម្រួល ពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអម សាលា ដំបូងខេត្តកំពង់ស្ពឺ បានបង្ក្រាបក្រុមជនសង្ស័យប្រុសស្រីចំនួន៣៣ នាក់ ។
    ការបង្ក្រាបករណីខាងលើនេះធ្វើឡើងត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១និង ៣០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។

    មន្ត្រីកងរាជអាវុធមូលដ្ឋានស្រុកភ្នំស្រួច បានឲ្យដឹងថា ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន៣៣នាក់ ក្នុងនោះស្រីម្នាក់ពាក់ព័ន្ឋចែកចាយនិងប្រើប្រាស់គ្រឿងញៀន ។
    ដកហូតវត្ថុតាងរួមមាន៖១.ម្សៅសក្រាមចំនួន៦៨កញ្ចប់និងថ្នាំគ្រាប់ពណ៏ក្រហមចំនួន១០ គ្រាប់(មិនទាន់ថ្លឹង)
    ២.ដបជក់ថ្នាំចំនួន០៤.ខ្សៀជក់ចំនួន០៥.ថង់ច្រកថ្នាំមួយចំនួន
    ៣.អាវុធខ្លី០១ដើម ម៉ាកK៥៩ លេខ៣៧២៧គ្រាប់ចំនួន០៦ គ្រាប់.បង់០១។

    ប្រភពដដែលបានបន្តទៀតថា ៤.ម៉ូតូចំនួន១០គ្រឿង.ទូរស័ព្ទ ១៣គ្រឿង ។
    ៥-power bank ០១.កន្ត្រៃ ០៣.ដាវ០១ ។

    បច្ចុប្បន្ន ជនសង្ស័យ សម្ភារះ និងវត្ថុតាងទាំងអស់បានប្រគល់ទៅអោយ ជំនាញ កងរាជអាវុធ ហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img