More

    ឯកឧត្តម អ៊ែលដេន ហ៊ូសៃនី ម៉ូដហាសស៊ីម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរ បានចូលជួប សម្ដែងការគួរសមជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ

    spot_img

    កំពង់ស្ពឺ៖ ឯកឧត្តម អ៊ែលដេន ហ៊ូសៃនី ម៉ូដហាសស៊ីម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថ ភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា មាន ប្រសាសន៍ក្នុងពិធីចូលជួបសំណេះសំណាល និងសំដែងការគួរសមជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយឯកឧត្តមបានបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការមួយ នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 កាលពីពេលថ្មីៗកន្លងទៅនេះ ។

    ក្នុងចំណោមបញ្ហាដែលបានឯកភាពគ្នានោះ មានដូចជាបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការអាស៊ាន និងកិច្ចសហប្រតិបត្តិការក្រោយការរាតត្បាតនៃជំងឺកូដ 19 ជាពិសេសក្នុងវិស័យវិនិយោគ និងទេសចរណ៍។ ហើយឯកឧត្តម បានបន្តថា៖ ដំណើរទស្សនកិច្ចនេះ គឺជាការជោគជ័យដ៏គួរឲ្យកត់សម្គាល់មួយ ដោយសារកិច្ចសហប្រតិបត្តិការដ៏មានតម្លៃ ដែលបានផ្ដល់ដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ស្របតាមក្តីប្រាថ្នារបស់ម៉ាឡេស៊ី ក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយ ព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តម មានគម្រោងនឹងធ្វើ ទស្សនកិច្ចមួយស្វែងយល់ពីខេត្តកំពង់ស្ពឺ នៅថ្ងៃទី16 ខែមីនា ឆ្នាំ 2022 នេះដើម្បីស្វែងរកឱកាសអាជីវកម្ម និងការវិនិយោគបន្ថែមទៀត។ ព្រមទាំងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែកើនឡើងទ្វេដងថែមទៀត។ ក្នុងដំណើរការទស្សនកិច្ចនេះ ឯកឧត្តម និងប្រតិភូអមដំណើរ ដែលមានតំណាងមកពីសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី ទេសចរណ៍ម៉ាឡេស៊ី និង សមាគមនារីរបស់ស្ថានទូត ដែលនឹងផ្ដល់ព័ត៌មានសង្ខេបអំពីវិនិយោគទេសចរណ៍ និងសមាគមនារីក្នុងអំឡុងពេលទស្សនកិច្ចនេះផងដែរ។ លើសពីនេះទៅទៀតមានបំណងទៅ ទស្សនាទីតាំងដែលមានផលិត ម្ហូបអាហារ និងសិប្បកម្មនានារបស់ខេត្តកំពង់ស្ពឺ ដើម្បីស្វែងរកឱកាសសម្រាប់ កិច្ចសហការដែល នឹងផ្ដល់ផលប្រយោជន៍ ដល់ភាគីទាំងពីរ។

    បញ្ចប់នៃកម្មវិធី ឯកឧត្តម អ៊ែលដេន ហ៊ូសៃនី ម៉ូដហាសស៊ីម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ី សំណាង អភិបាល នៃអភិបាលខេត្តបានផ្ដល់វត្ថុអនុស្សាវរីយ៍ឲ្យគ្នា ទៅវិញទៅមកផងដែរ ៕ដោយ ញុឹប សន

     

    spot_img

    អត្ថបទទាក់ទង

    spot_img