More

    សង្ស័យស្រវឹងស្រា បើករថយន្តបុករទេះលក់សាច់អាំង ព្យាយាមបើករត់ត្រូវបានប្រជាពលរដ្ឋដេញឃាត់ជាប់

    spot_img

    ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿងជ្រុលទៅបុករទេះលក់សាច់អាំងចតស្ងៀមពីក្រោយបណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ២១ យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២នៅក្បែរក្លឹបកម្សាន្ត ហ្ស៊ូក តាមបណ្តាលផ្លូវ ១៩៨៦ ក្នុងស្ថិតសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុចស្តុបផ្សារដីហុយទើបប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2K-2138ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៨៦ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុករទេះលក់សាច់អាំងកំពុងចតស្ងៀមពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបានព្យាយាមបើករត់រហូតមកដល់ចំណុចស្តុបផ្សារដីហុយត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាតើជាប់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានឲ្យភាគីធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបភាគីទាំងពីរបានធ្វើការព្រមព្រៀងគ្នាដោយខាងរថយន្តបានចេញសំណងចំនួន ៨០ដុល្លារទៅឲ្យខាងភាគីរទេះលក់សាច់អាំងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img