
កោះកុង÷ នៅសាលមហោស្រពខេត្តកោះកុង បានប្រារព្វពិធីបើកសន្និបាតបូកសរុបលទ្ធផលការ ងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលាខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ: អភិបាលខេត្តកោះកុង
លោកជំទាវ មិថុនា ភូថង អភិ បាលខេត្ត បានមានប្រសាសន៍ កោតសសើរ និងវាយតំលៃខ្ពស់ ចំពោះឯកឧត្តមលោកជំទាវ មន្ត្រីរាជការទាំងអស់ ដែរបានចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ក្នុងការអនុវត្តការងារ និងបំពេញតួនាទីការងារ ភារកិច្ច របស់ខ្លួន សម្រេចបានសមិទ្ធិផលធំៗជាច្រើនក្នុងរយ:ពេលមួយឆ្នាំកន្លងទៅនេះ រួមចំនែកជម្រុញដល់ការអភិវឌ្ឍន៍ខេត្តកោះ កុង ឱ្យប្រែមុខម៉ាត់ថ្មីគួរជាទីមោទន: ។
លោកជំទាវ បញ្ជាក់អោយដឹងថា ក្នុងរយ:ពេល២ឆ្នាំកន្លងមកនេះ ពោលគឺឆ្នាំ២០២០ និង២០២១ ខេត្តកោះកុងរបស់យើងក៏ដូចជាបណ្តាខេត្តដទៃទៀតទូទាំងប្រ ទេស បានខិតខំពុះពារជម្នះ និងឆ្លងកាត់នូវបញ្ហាស្មុគស្មាញជា ច្រើនដោយសារមានការផ្ទុះឡើងនូវជំងឺកូវីដ-19 ដែរបានបង្ករអោយមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់សុខភាពសាធារណ: សេដ្ឋកិច្ច សង្គម ជាពិសេសជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋតែម្តង។ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការលំបាកនានាដែរបានកើតឡើងនេះ រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លៀសវៃ របស់ សម្តេច អគ្គម ហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា
ច្រកកម្ពុជា បានដាក់ចេញនូវ គោលការណ៍ និងវិធានការដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 ការស្វះស្វែងរកវ៉ាក់សាំងចាក់បង្ការការពារជូនប្រជាពលរដ្ឋ ដើម្បីបង្កើតអោយមានភាពសុាំនៅក្នុងសហគមន៍ ការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មកររោងចក្រ សហ គ្រាស ដែរទទួលរងប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ-19 ការ ធ្វើអន្តរាគមន៍នានា ដើម្បីទប់លំ នឹងសេដ្ឋកិច្ចសង្គម កុំអោយដួលរលំ ការរក្សាសន្និសិតសណ្តាប់ធ្នាប់ ការធានាអោយដំណើរស្ថា ប័នសាធារណ:គ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធារណ:ចាំបាច់នានា ព្រមទាំងវិធានការចាំបាច់ជាច្រើនទៀត ។
លោកជំទាវ មិថុនា ភូថង អភិ បាលខេត្ត បានបន្ថែមអោយដឹងថា ដោយផ្អែកតាមលទ្ធផលការ ងារប្រចាំឆ្នាំ២០២១របស់រដ្ឋ បាលខេត្ត យើងមានមោទន: ភាពជាខ្លាំង ដោយបានសហការគ្នាអនុវត្តការងារប្រកបដោយជោគជ័យ នូវកិច្ចការធំៗ ហើយទទួលបានលទ្ធផលល្អដូចខាង ក្រោម÷
–លើកិច្ចការសណ្តាប់ធ្នាប់សាធា រណ: និងរបៀបរៀបរយនៅតាមទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗ ដោយផ្តោតសំខាន់លើការផ្សព្វផ្សាយអប់រំគ្រប់វិស័យ ។
-ការបំរើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានា នៅមូល ដ្ឋាន ត្រូវបានពង្រឹងគុណភាពសមត្តភាពបានល្អប្រសើរ ។
-ការងារអត្តសញ្ញាណកម្ម ក៏ត្រូវបានមន្ត្រីជំនាញខិតខំអនុវត្តស្របតាមក្របខ័ណ្ឌគោលនយោ បាយច្បាប់ ប្រកបដោយប្រសិទ្ធ ភាព សំដៅឆ្លើយតបនឹងសំនូមពរចាំបាច់របស់ប្រជាពលរដ្ឋ ។
-ចំណែកកិច្ចការពន្ធនាគារ ក៏ បានពង្រឹងយកចិត្តទុកដាក់លើការគ្រប់គ្រងថែរក្សា ការពារសុវត្តិភាព យ៉ាងតឹងរឹងម៉ត់ចត់ ពិសេសលើការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-19 ក្នុងពន្ធនាគារ ។
លោកជំទាវអភិបាលបន្ថែមថា
-វិស័យសង្គមកិច្ចដ៏ទៃទៀត ក៏ត្រូវបានពង្រឹងបណ្តុះបណ្តាលលើកកម្ពស់សមត្តភាពលើក ទឹកចិត្ត ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដើម្បីបំរើសេវានានាជូនប្រជា ពលរដ្ឋអោយបានកាន់តែប្រសើឡើង ។
-ចំពោះវិស័យទំនាក់ទំនង សហប្រតិបត្តការអន្តរជាតិ រដ្ឋបានខេត្តបានបន្តរពង្រឹង កិច្ចសហប្រតិបត្តការជាមួយប្រទេសថៃ បានយ៉ាងល្អប្រសើរ លើគ្រប់វិស័យ ពិសេសលើសន្និសុខព្រំដែន និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 រវាងព្រុំដែនទាំង២ និងខិតខំពង្រឹងចំណងមិត្តភាពជាមួយខេត្តសម្ព័ន្ធមិត្ត នៃសាធារណ:រដ្ឋប្រជាមាណិតចិន ដោយបានចុះអនុស្សារណ: យោគយល់គ្នាជាមួយខេត្តជីលីន ខេត្តយូណាន ក្រុងវ៉ៃណាន និងខេត្តសានសុីនិងត្រៀមចុះអនុស្សារណ: យោគយល់គ្នាជាមួយនឹងខេត្តហឺបុិយ លើគ្រប់វិស័យ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងការរីកចំរើនទូទៅ ។
-ចំពោះវិស័យអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២១ រដ្ឋបាលខេត្តបានអនុវត្ត និងទទួលបានសមិទ្ទផលផ្លូវគ្រួស ក្រហម ផ្លូវកៅស៊ូ ផ្លូវបេតុង ជា ច្រើនខ្សែរ និងមានការអភិវឌ្ឋន៍កសាងប្រព័ន្ធលូ សួនច្បារ អគាររដ្ឋបាល អគារច្រកចេញចូលតែមួយ សាលមហោស្រព ស្រះប្រឡាយ និងកំពង់ផែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ជាច្រើនទៀតផងដែរ ។
-អំពីរការពង្រឹងបៀបរបបការងារ និងប្រសិទ្ធភាពការងារ ដោយអនុវត្តតាមច្បាប់ស្តីពីការគ្រប់ គ្រង ឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងគោលការណែនាំ ក៏ដូចជាលិខិតបទ ដ្ឋានគតិយុត្តនានា បានអនុវត្តការងារក្នុងក្របខ័ណ្ឌជារដ្ឋបាលឯកភាពមួយ ដោយមានដំណើរ ការយ៉ាងរលូនគួរអោយកត់សំ គាល់ ។
-អំពីសាមគ្គីភាពផ្ទៃក្នុង មន្ត្រីរាជការទាំងអស់គ្រប់លំដាប់ថ្នាក់កងកំលាំងទាំងបីប្រភេទ មានសាមគ្គីភាពគ្នាល្អប្រសើរ ប្រកាន់នូវអត្តចរិកថ្លៃថ្នូរមានភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋនិងបានផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។
-គួរឱ្យដឹងដែលថា ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តកោះកុង បានបើកពិធីនៅថ្ងៃ១៤ ខែមីនា ឆ្នាំ ២០២២ ហើយនឹងប្រារព្ធពិធី បិទ សន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តកោះកុង ធ្វើឡើងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ខាងមុខ ដោយក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ៕ ដោយ ញុឹប សន