More

    បុរសពីរនាក់បាន ស្លា ប់ ខណ: ដែលជនជាតិចិនម្នាក់ បើករថយន្ត បុកជាមួយម៉ូតូ ក្នុងស្ថានភាពស្រវឹង នៅក្នុងល្បឿនលឿន

    spot_img

    ក្រុងប៉ោយប៉ែត៖នៅ យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នៅវេលាម៉ោង០១និង៣០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់កើតឡើងរវាងរថយន្ត ស៊េរីទំនើបlexus rx330ពណ៌ស បើកបរដោយជនជាតិចិន បានបោះពួយល្បឿនលឿនមិនប្រយ័ត្ន បុកជាមួយម៉ូតូបណ្ដាលអោយបុរសពីរនាក់បានស្លាប់បាត់បង់ ជីវិតនៅកន្លែងកើតហេតុភ្លាមៗហេតុការណ៍នេះនៅបណ្ដោយផ្លូវជាតិលេខ៥ទល់មុខនឹងក្រុមហ៊ុនម៉ូតូហុងដា ស្ថិតនៅក្នុងភូមិបាលិល័យ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    សូមបញ្ជាក់ថា៖តាមប្រភពពីសមត្ថកិច្ចនឹងប្រជាពលរដ្ឋបានប្រាប់អង្គភាពសារព័ត៌មានយើង ឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ មានរថយន្តបង្កស៊េរីទំនើបម៉ាក lexus rx330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៖2AU-1911បើកបរដោយជនជាតិចិន បានបោះពួយទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុបណ្ដាលឲ្យបុកម៉ូតូ១គ្រឿងម៉ាក់ហុងដាស៊េរីឆ្នាំ ២០១២ពណ៌ខ្មៅ គ្មានស្លាកលេខ មួយគ្រឿងបើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់មិន ស្គាល់អត្តសញ្ញាណ បុកពីក្រោយពេញទំហឹងបង្កឲ្យមស្លាប់ទាំងពីរនាក់នៅនឹងកន្លែងកើតហេតុតែម្ដងហើយជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក់ ford ពណ៌ខ្មៅគ្មានស្លាកលេខបណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

    បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការក្រុងប៉ោយប៉ែតបានធ្វើការវាស់វែងរួចស្ទូចយកទៅរក្សាទុកនៅអធិការក្រុងរីឯសាកសពជនរងគ្រោះទាំងពីរនាក់រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ សនសុង

    spot_img

    អត្ថបទទាក់ទង

    spot_img