More

    បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហៅរថយន្តមកស្ទូចបម្រុងបើកចេញ សមត្ថកិច្ចមកដល់ល្មម

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្តtoyota prius មួយគ្រឿងងោកមួយភាំងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចចេញពីជួរមួយកង់ ឯរថយន្ដរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៥០ នាទីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបត្រឡប់បែក តាមបណ្តោយផ្លូវ៥៩៨ កែងនឹងផ្លូវ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តចូល toyota prius មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BH-9277ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើអ្នកបើកបរងោងមួយភាំង រេចង្កូតមកខាងស្តាំជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលវៀចចេញពីជួរមួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងបែកម៉ាសុីនហូប្រេងពេញផ្លូវទៅមុខលេងរួច ភ្លាមនោះម្ចាស់រថយន្ត បានហៅរថយន្តមកស្ទូង បម្រុងបើកចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចមកដល់បានឃាត់រថយន្តជាប់ភ្លាមៗ។
    រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត បង្កទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វការដោះស្រាយគ្នាតាមផ្លីវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img