More

    រថយន្តស៊េរីទំនើប ពីរគ្រឿងបុ កគ្នា ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកTI VO LI បុកគ្នាជាមួយរថយន្តស៊េរីទំនើបម៉ាកALPHARD ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១៣ ខែមិនាឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងបរិវេណបឹងកក់ តាមបណ្ដោយផ្លូវ១១៣ កែងផ្លូវ ៦១៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកTI VO LI ពណ៌កណ្តុប្រមេះពាក់ស្លាកលេខភ្នំពេញ2BL-8724 ធ្វើដំណើរតាមបណ្ដោយធ្វើផ្លូវ ៦១៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចផ្លូវបែកជាបួនកន្លែងកើតហេតុខាងលើ ជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ពណ៌សពាក់ស្លាកលេខកម្ពុជា ASDF GHJ បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ ទិសដៅពីត្បូងទៅជើង ចំពីចំហៀងផ្នែកខាងមុខខាងស្តាំពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

    ក្រោយកើតហេតុភាគីខាងរថយន្តស៊េរីទំនើបម៉ាកTI VO LI បាននាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់បន្សល់ទុកតែរថយន្តទើបសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យយ៉ាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img