More

    សមត្ថកិច្ចបង្ក្រាបសាច់ជ្រូកខូចគុណភាព ចម្រុះប្រមាណ៦០០គី ឡូក្រាម ពីឈ្មួញដែល លួចនាំចូលពីប្រទេសថៃ

    spot_img

    (បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀ ងសហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ បានធ្វើការបង្ក្រាបឃាត់រថយន្ត០១គ្រឿងដកហូតសាច់ជ្រូកខូចគុណភាព ចម្រុះប្រមាណ៦០០គី ឡឡូក្រាមខណៈដែលឈ្មួញលួចនាំចូលពីប្រទេសថៃ។

    សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមីនាឆ្នាំ២០ ២២ នៅចំណុចផ្លូវជាតិលេខ៥៩ គោលដៅដាក់ចរា ចរ ណ៍ នៅចំ ណុច ក្បែរច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំ បឹង រាំង ស្រុកកំរៀ ង ខេត្តបាត់ដំបង ។

    ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានឃាត់រថយន្តមួយ គ្រឿងម៉ាក LEXUS RX300ពណ៌ខ្មៅ ពាក់ ស្លាកលេខ ព្រះសីហ នុ 2A -7015 ដែលអ្នកបើកបរឈ្មោះ រ៉ន ធឿតភេទប្រុស អា យុ ៣០ឆ្នាំ រស់ នៅភូមិ ព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ខណ: ដែល រថយន្តមួយគ្រឿងនេះព្យាយាមបេីករត់គេចពីសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវ ហើយក្រោយធ្វើការបង្ក្រាបសមត្ថកិច្ចធ្វើការពិនិត្យក្នុងរថយន្តឃេីញមានគ្រឿងក្នុងសាច់ជ្រូកចម្រុះខូចគុណភាពប្រមាណ៦០០គីឡូក្រាម។

    សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីបង្ក្រាបបានដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យី យក់សាន ជា នាយការិយាល័យ រួមជាមួយមន្រ្តីជំនាញកាំកុងត្រូលនិងមន្រ្តីជំនាញបសុពេទ្យរួមគ្នានាំយកសា ច់ខូចគុណភាពនេះទៅ ដុតកម្ទេចចោលនៅទី លានចាក់សំ រាមស្រុកកំរៀងស្ថិតក្នុងភូមិថ្មី ឃុំអូរដា ស្រុកកំ រៀ ង ខេត្តបាត់ដំបង រីឯរថយន្តនិងម្ចាស់បាននាំមកកាន់ការិ យាល័យជំនាញដេីម្បីអនុវត្តតាមផ្លូវច្បាប់៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img