More

    ព្រះរាជអាជ្ញារងម្នាក់ ប្រើអំពើហិង្សា នឹងយកកាំភ្លើងភ្ជង់ ទៅលើភរិយា ផ្អើលទាំងយប់

    spot_img

    លោក ម៉ុត ដារ៉ា ដែលគេស្គាល់ថាព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានប្រពន្ធ រាយការណ៍ថា បានយកកាំភ្លើងភ្ជង់ និងបានប្រើហិង្សាលើប្រពន្ធ និងមេដោះ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ទាំងយប់ ។

    ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង.៩:៣០នាទីយប់ថ្ងៃ សៅរ៍ ទី១២ ខែ មីនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្លូវ១៥០ផ្ទះ៨៩សង្កាត់ ទឹកល្អក់ទី២
    ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

    បើតាមជនរងគ្រោះជាប្រពន្ធមានឈ្មោះ ហេង មួយគា បានរៀបរាប់ទាំងទឹកភ្នែកថា ចាប់តំាងពីខ្ញុំបានចាប់ដៃជាគូរស្វាមី ភរិយាជាមួយ ជាមួយលោកមុ៉ត ដារ៉ា រយៈពេល 13 ឆ្នាំហើយ ហើយក៏មានចំណងដៃកូន 3 នាក់ ស្រី 2នាក់ ប្រុស 1 នាក់ ហើយការប្រើប្រាស់អំពើហិង្សានេះ គឺចាប់តាំងពីនាងមានកូនលើកដំបូង ។

    ជនរងគ្រោះជាប្រពន្ធបានបន្តទៀតថា ពេលដែលមានរឿងរកាំរកូសម្ដងៗ លោកមុ៉ត ដារា ដែលជាព្រះរាជអាជ្ញារងភ្នំពេញ តែង ដេសដែលនាង និងប្រើពាក្យ អសុរោះមកលើរូបនាងថា មិនធ្វើការងារអីទេ ចាំដេកតែស៊ី ហើយ គាត់តែងតែធ្វើបាបផ្លូវចិត្តខ្ញុំជាហូរហែ និងគំរាមកំហែង ប្រើប្រាស់អំពើហិង្សាជាញឹកញាប់ ទើបតែពេលនេះនាងទ្រាំលែងបានក៏សុំស្នើ អ្នកសារព័ត៌មាន ផ្សព្វផ្សាយ និងសមត្ថកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យនាងផង។

    ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងករណីនេះ អង្គភាពបណ្ដាញសារព័ត៌ FK NEWS TV យើង មិនអាចសុំការបំភ្លឺ ព្រះរាជអាជ្ញារងភ្នំពេញ លោកមុ៉ត ដារាបានទេអំពីករណីនេះ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង៕ដោយ តារា

     

    spot_img

    អត្ថបទទាក់ទង

    spot_img