More

    រថយន្តមិនស្គាល់ម៉ាក បើ ក បុ ក ម៉ូតូខ្ទាតជាច្រើនម៉ែត្រ បណ្តា លឲ្យ បុរសម្នាក់ បោ កផ្ទប់ នឹងបង្គោ លភ្លើងថ្មស្លា ប់មួយរំពេច

    spot_img

    ភ្នំពេញ:បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹងខ្ទាតទៅបោកផ្ទប់នឹងបង្គោលភ្លើងថ្ម ឯរថយន្តបានបើករត់គេចខ្លួនបាត់ កាលពីមាលាម៉ោង១២ និង ១០ នាទីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ ២៥៣ កែងនឹងផ្លូវ ១៩២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ តែ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកែងកង។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឃ្លិកពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IV-6788ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដើរណើតាមបណ្ដោយផ្លូវ២៥៣ ទិសដៅពីត្បូងទៅជើង បុកម៉ូតូពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវប្រមាណជា ៣០ ម៉ែត្រ ឯជនរងគ្រោះខ្ទាតទៅបោកផ្ទប់នឹងបង្គោលភ្លើងថ្មបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងណាធម៌ ភ្លាមនោះរថយន្តបង្គោលបានបន្ថែមល្បឿនបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ម៉ោងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទូរសព្ទទុកបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img