More

    ក្រុមឈ្មួញជនជាតិវៀតណាមយកគ្រឿងចក្រខួងរុករករ៉ែ ដល់ក្បាលប្រែត ខណៈលោក យូ ចិន្តាយុទ្ធ ប្រធានមន្ទីររ៉ែខេត្តព្រះវិហារ ថាកុំមាត់អី ចាំគេឱ្យ 50 ដុល្លារ

    spot_img

    (ខេត្តព្រះវិហារ) !ក្លាយជារឿងហួសចិត្ត ក្រុមឈ្មួញដែលជាជនជាតិវៀតណាមមួយក្រុម បច្ចុប្បន្នពួកគេបាននឹងកំពុង ធ្វើសកម្មភាពដោយពួកគេ បានយកគ្រឿងចក្រ ទៅជីកខួងរុករករ៉ែស្ទើរដល់ក្បាលប្រេតនៅចំណុចជើងភ្នំជាំស្ថិតក្នុងភូមិសាស្ត្រភូមិម្រេចឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារដែលក្រុមឈ្មួញជាជនជាតិវៀតណាមដែលជាអ្នកបញ្ជាគ្រឿងចក្រធ្វើសកម្មភាពខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ(សឿ)ជាជនជាតិវៀតណាមដែលរូបគេបានមកពីទីក្រុងភ្នំពេញហើយក្នុងការយកគ្រឿងចក្រមកជីកខួងរុករករ៉ែនៅចំនុចខាងលើនោះទៀតសោតលោក(សឿ)ឆ្លើយថាលោកគ្រាន់តែជាអ្នកមើលកាខុសត្រូវឲ្យគេតែប៉ុណ្ណោះមួយវិញទៀតគឺក្នុងនាមរូបលោកត្រឹមតែជាកម្មករសុីស្នួលមើលការខុសត្រូវឲ្យមេរបស់គេទេហើយនូវពេលដែលក្រុមអ្នកសាព៏ត័មានជជីកសួរមេរបស់លោកឈ្មោះអីលោកសឿឆ្លើយថាលោកក៏មិនបានជាស្គាល់ឈ្មោះមេរបស់ខ្លួនដែរ
    ពីព្រោះអីសព្វថ្ងៃមេរបស់លោកគឺគេនៅឯក្រុងភ្នំពេញឯណោះជុំវិញនិងករណីខាងលើនេះដែរនៅពេលដែលក្រុមអ្នកសាព័ត៏មានយើងសួរនាំរឿងច្បាប់ទំលាប់ថាតើក្នុងការធ្វើសកម្មភាពនេះលោកមានច្បាប់អនុញាតិដែរឬទេលោក(សឿ)ឆ្លើយថាគឺមិនមានច្បាប់ទេ ដោយលោកសឿប្រាបមកក្រុមអ្នកសាព័ត៏មានយើងវិញឲ្យសួរទៅខាងប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារទៅបើចង់ដឹងច្បាស់ពីច្បាប់ទំលាប់។
    ទាក់ទិននឹងរឿងរ៉ាវមួយនេះលោកយូ ចិន្តាយុទ្ធប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារបានប្រាបមកក្រុមអ្នកសាព័ត៏មានយើងតាមប្រពន្វ័ទូរសព្វ័នៅរសៀលថ្ងៃទី១១ខែមិនាឆ្នាំ២០២២នេះថា
    រឿងនេះលោកមិនទាន់ឲ្យគេធ្វើច្បាប់ទេចំនុចពីរដែលលោកប្រធានមន្ទីររ៉ែថាមពលលើកឡើងបញ្ជាក់ប្រាប់មកក្រុមអ្នកសាព័ត៏មានយើងទី១លោកថាដោយសារការត់ច្បាប់ទៅក្រសួងហ្នឹងប្រើរយះពេលយូរពេកទើបលោកអនុញាតិអោយខាងក្រុមឈ្មួញខាងលើគេខួងរុករកបណ្តើរសិនទៅ។


    ចំនុច១ទៀតលោកប្រធានមន្ទីរលើកឡើងថាខួងនេះគឺខួងតិចតួចនោះទេបើកាលណាលោកអោយក្រុមឈ្មួញទាំងនេះរត់ច្បាប់លោកថាក្រែងក្រុមឈ្មួញទាំងនេះមិនទទួលបានផ្លែផ្កាវាមានកាខាតបង់នូវថវិការចំណាយលើការត់ច្បាប់ដោយអត់ប្រយោជលោកក៏បានបញ្ជាក់បន្ថែមទៀតថាយ៉ាងណាក៏ដោយសុំឲ្យក្រុមអ្នកសាព័ត៏មានយើងសុំប្រេងសាំងពីក្រុមឈ្មួញទាំងនោះចាយខ្លះទៅឬមួយលោកថាចាំឲ្យក្រុមអ្នកសាព៏ត័មានយើងចាយ៥០ដុល្លាដើម្បីកុំអោយអ្នកសាព៏ត័មានដែលចុះទៅដល់កន្លែងទីតាំងខាងលើដើម្បីកុំឲ្យក្រុមអ្នកសាពត៏មានយើងមានមាត់មានកវែងឆ្ងាយអីដោយលោកថាវាសុទ្ធតែគ្នាឯងនោះទេហើយបើសិនក្រុមឈ្មួញគេដំនើរកាសឹមគេគិតគូរឲ្យតទៅទៀត។
    ដែលនេះវាជារឿងហួសចិត្តមួយដែលលោកយូរ ចិន្តាយុទ្ធប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារដែលបច្ចុប្បន្នត្រូវបានក្លាយជាខែលដ៏រឹងមាំដែលនៅពីមុខក្រុមឈ្មួញជាអ្នករុករករ៉ែដែលជាសម្បត្តិធនធានធម្មជាតិប្រព្រឹត្តអំពើពុករលួយហ៊ានក្បត់មនសិកាដើម្បីតែផលប្រយោជបុគ្គលបក្សពួកមួយក្តាប់តូចហ៊ានបិតភ្នែកបើកភ្លើងខៀវឲ្យក្រុមឈ្មួញធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តដោយមិនខ្វល់អំពីច្បាប់បន្តិចណាឡើយ។

    ប្រជាពលរដ្ឋសំណូមពរដល់ឯកឩត្តមប្រាក់សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារមេត្តាជួយពិនិត្យមើលនឹងដុះក្អែលឲ្យលោកយូ ចិន្តាយុទ្ទដែលមានតួរនាទីជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារម្នាក់នេះផងទានម្ចាស់បច្ចុប្បន្នសារធាតុរ៉ែកំពុងតែកាន់ស្នឹមធ្វើឲ្យលោកដែលដឹងអ្វីដែលជាច្បាប់អ្វីដែលកើតចេញពីភាពអសកម្មដែលកើតចេញពីកាលុយពុករលួយលុយក្រោមតុរបស់លោកប្រធានមន្ទីររ៉ែនិងថាមពលរូបនេះអាចធ្វើអោយវិនាសកម្មធនធានធម្មជាតិដ៏សម្បើមដែលមានក្នុងភូមិសាស្ត្រខេត្តព្រះវិហារនាពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខានឡើយ។ ដោយ សួនក្រែង

     

    spot_img

    អត្ថបទទាក់ទង

    spot_img