More

    ឆក់កាបូបនារីម្នាក់ បានសម្រេចក្បែរស្ពានអាកាសស្ទឹងមានជ័យ នៅខណ្ឌទួលគោក

    spot_img

    ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងជិះម៉ូតូតាមផ្លូវបានសម្រេច កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
    នារីរងគ្រោះ មានឈ្មោះ ហេង ពេជ្រ មុនី នាថ អាយុ២៦ឆ្នាំ មុខរបរ ផ្នែក គណនេយ្យ នៅ ក្រុមហ៊ុន មួយ ស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។

    បេីតាមសម្ដីនារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ រូបនាងបានជិះម៉ូតូម៉ាក SUZUKI Nek ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BK-4909 ចេញពីរៀនគួរនៅក្បែរវិទ្យាល័យ ជា សុីម សន្ធរម៉ុក រួចត្រឡប់ទៅផ្ទះវិញនៅម្ដុំចំការដូង ខណ្ឌដង្កោ ខណៈធ្វេីដំណេីរមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានឆក់កាបូបរបស់នាងផ្ចូរនៅខាងមុខបានសម្រេច ហេីយនាងក៏ឈប់ម៉ូតូភ្លាមៗក៏មានបក្ខពួកក្រុមជនសង្ស័យម្នាក់ទៀតមកដកសោរម៉ូតូយកទៅបន្ថែមទៀត ទេីបធ្វេីឲ្យរូបនាងជិះម៉ូតូដេញតាមមិនកេីត ។

    នារីរងគ្រោះបានឲ្យដឹងទៀតថា ក្នុងកាបូបរបស់នាង ដែលត្រូវក្រុមចោរឆក់យកទៅនោះ មានទូរស័ព្ទមួយគ្រឿងម៉ាក Samsung ,កាតចាក់វ៉ាក់សាំង , កាតធានាគារ និងអត្តសញ្ញាប័ណ្ណ ។

    ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ និងនាំនារីរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងសាឡាង ដេីម្បីសួរនាំ ននិងធ្វេីកំណត់ហេតុដើម្បីកំណត់មុខសញ្ញាជនសង្ស័យ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img