More

    រថយន្ត toyota prius ព្រលះក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់មួយកង់ ឯរថយន្តទៅមុខលែងរួច

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្ត toyota prius មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់មួយកង់ ឯរថយន្តដាច់កាឡេកង់មុខទៅរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ៤០ នាទីយប់ថ្ងៃទី ០៩ ខែមីនាឆ្នាំ២០២២ នៅចំណុចមុខមន្ទីពេទ្យពេទ្យព្រះកុសមៈ(ហៅពេទ្យលោកសង្ឃ) តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តtoyota prius មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BK-3748ធ្វើដំដើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់ខ្ទាតចេញពីជួរចំនួនមួយ កង់ ៉រថយន្តរេចង្កូតមកខាងស្ដាំដៃដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានធ្វើការឃាត់ម្ចាស់រថយន្តរួចនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសួរនាំបន្តចំណែករថយន្តសមត្ថកិច្ចប្រគល់ឲ្យជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img