More

    សង្ស័យប្រេីប្រាស់សារធាតុញៀនលេីសកម្រិត បណ្តា លស្លា ប់ក្នុងរថយន្ត ២នាក់ និងសន្លប់បាត់ស្មាតី២នាក់

    spot_img

    ភ្នំពេញ: បុរស២នាក់បានដេកស្លាប់ក្នុងរថយន្ត និងនារី២នាក់ទៀតសន្លប់បាត់ស្មារតី ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៨ និង៣០នាទីព្រលប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះល្វែងមួយកន្លែង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានបង្ហេីបឲ្យដឹងថា សពជនរងគ្រោះ ជាម្ចាស់ ផ្ទះ មាន ឈ្មោះ ចំរេីន ឆៃ យ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ រត់ តាក់ ស៊ី ស្នាក់នៅ ផ្ទះ កេីតហេតុ ផ្លូវ លំ ភូមិ បុរី កម្ម ករ សង្កាត់ ជេីង ឯក ខណ្ឌ ដង្កោ ។ និងសពបុរស ម្នាក់ ទៀត មាន ឈ្មោះ ឡូវ ឆាយ ហុង ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅ ផ្ទះ លេខ ៦១ ផ្លូវ បេីក ថ្មី ភូមិ ៤ សង្កាត់ ទំនប់ទឹក ខណ្ឌ បឹង កេង កង ។ ចំណែក ស្ត្រី ជា ដៃគូ ២នាក់ទៀតនៅមិន ទាន់ ស្គាល់ អត្តសញ្ញាណ ដោយស្ថានភាព ធ្ងន់ ធ្ងរកំពុង សង្គ្រោះ នៅ មន្ទីរពេទ្យ ។

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងឡេីយគេឃេីញរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8087 ដែលជារបស់ជនរងគ្រោះបានចតមុខផ្ទះប្រជាពលរដ្ឋនៅទល់មុខផ្ទះកេីតហេតុតាំងពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ រហូតដល់ល្ងាចថ្ងៃដដែល ក៏មិនឃេីញជនរងគ្រោះចេញមក ក្រៅ និងមិនឃើញបេីកយករថយន្តចេញ ទេីបប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនាំគ្នាទៅគាស់ទ្វារផ្ទះកេីតហេតុក៏មិនមានអ្នកឆ្លេីយតប ។ ដោយមានការសង្ស័យ ប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅសាច់ញាតិ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកផ្ទះកេីតហេតុ ដេីម្បីពិនិត្យ និងចាក់សោរផ្ទះចូលមេីលក៏ស្រាប់តែឃេីញជនរងគ្រោះប្រុសស្រី៤នាក់ដេកក្នុងរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2178 ទេីបបេីកទ្វារពិនិត្យឃេីញថា មានបុរស២នាក់បានដាច់ខ្យល់ស្លាប់ទៅហេីយ និងមានសារធាតុញៀន១កញ្ចប់ក្បែរខ្លួនផងដែរ រីឯនារី២នាក់ទៀតនៅមានដង្ហេីមតែទន់ខ្លួនប្រាណជាខ្លាំងក៏ប្រញាប់ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាមៗ ។

    តាមការសន្និដ្ឋានវាយតម្លៃ និងធ្វើកោសល្យវិច្ឆ័យ របស់កំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ្ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះទាំងពីរស្លាប់បណ្ដាលមកពី(គាំងបេះដូង) អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនលើសកំរិតដោយក្នុងរថយន្តបន្សល់ទុកនូវម្សៅក្រាមពណ៍សថ្លាចំនួន០១កញ្ចប់(សង្ស័យសារធាតុញៀន) ។

    បច្ចុប្បន្ន ៖ សាកសពប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img