More

    ក្រុមអ្នកញៀនល្បែងអាប៉ោងប្រុស ស្រី១៥នាក់ ត្រូវសមត្ថកិច្ចឃា ត់ខ្លួន

    spot_img

     

    កំពង់ស្ពឺ÷កម្លាំងនគរបាលការិ យាល័យព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង បានចុះបង្ក្រាបទីតាំងលេងល្បែងសុីសងមួយកន្លែង ។


    ការបង្ក្រាបនេះធ្វើឡើងត្រង់ចំណុចក្នុងព្រៃ ភូមិសំរោង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៨ខែមីនាឆ្នាំ២០២២ ។

    លោក សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការបង្ក្រាបទីតាំងលេងល្បែងសុីសង(អាប៉ោង) ខាងលើនេះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៥នាក់ ។
    ក្នុងចំណោម១៥នាក់នោះមានមនុស្សស្រី៧នាក់ ហើយការបង្ក្រាបអ្នកលេងល្បែងខាងលើដកហូតបានវត្ថុតាងមេអាប៉ោង ចំនួន៤ ប្រាក់រៀលមួយចំនួន ចានបាញ់អាប៉ោង១ ម៉ូតូ១៤ គ្រឿង តុ២កៅអីជ័រ២០ កម្រាលអាប៉ោង១ ធុងទឹកកក១ និងទូរស័ព្ទមួយចំនួន ដើម្បីកសាងសំណុំ រឿងអនុវត្តន៍តាមនីតិវិធី ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img