More

    ១នាក់ស្លា ប់ ឯ១នាក់ទៀត រត់គេចខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

    spot_img

     

    ខេត្តបន្ទាយមានជ័យ:ឧបទ្ទវហេតុគ្រោះចរាចរណ៍ រវាងម៉ូតូបុករថយន្ត បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម្ចាស់រថយន្តក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

    ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងកើតផ្លូវចូលភូមិសុខសាន្តប្រហែល៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក yamaha excitor ពណ៌សខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ(ស្លាប់នៅកន្លែងកើតហេតុ) បានបើកបរម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានឡើង ជែង ក៏បានបុកជាមួយរថយន្តដឹកទឹកកកពណ៌ស ឈ្មោះសេះហោះមានជ័យ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A- 1713 បើកបរក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យគ្រោះថ្នាក់តែម្តង ។

    បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺផ្ដើមចេញពីកត្តាអ្នកបើកបរម៉ូតូនិងរថយន្តទាំងពីរខាងលើបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។

    សាកសពរបស់ជនរងគ្រោះខាងម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅវត្តរតនៈនិមិត្តកូនដំរី រង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។

    ក្រោយពីកើតហេតុមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត រង់ចាំដោះស្រាយគ្នាជាក្រោយ៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img