More

    ជម្លោះបងប្អូនបង្កើត បងស្រីយកចា នគ ប់ ទៅលើប្អូនប្រុសរងរបួសបែ កក្បា ល

    spot_img

     

    ភ្នំពេញ: ជម្លោះរវាងបងប្អូនបង្កើតជានដល់ការប្រើហិង្សារបងស្រី យកចានគប់ ទៅលើប្អូនប្រុសបង្កើតខ្លួនឯង បណ្ដាលឲ្យរងតបួសបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ០៨និង ១០ នាទីយប់ថ្ងៃទី ០៨ ខែមីនាឆ្នាំ ២០២២ នៅចំណុចផ្ទះមួយកន្លែង ផ្លូវលំ ក្នុងផ្សារដិហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពពីរអ្នកក្បែរខាងនៅនឹងកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា កន្លងក្រុមគ្រួសារខាងលើនេះដោយស្ត្រីជាជនដៃដល់ត្រូវជាបងប្រុសជនរងគ្រោះធ្លាប់បានប្រើប្រាស់គ្រឿងញៀនរហូតដល់ក្រុមគ្រួសារយកទៅដាក់នៅមណ្ឌលកែប្រែ ហើយក៏បានចេញមកវិញ ចំណែកជនរងគ្រោះជាប្អូននប្រុស តែងតែផឹកស្រាជាប្រចាំក្លាយជាមនុស្សប្រសៃប្រសាទ។ប្រភពដដែលបានបន្តទៀតថាមុនពេលកើតហេតុគេឃើញបងប្អូនទាំងពីរនាក់មានការទាស់ទែងពាក្យសម្តី ដាក់គ្នាបន្តិចបន្តួច ហើយកើតជាហិង្សាបងស្រីយកចានទៅគប់ចំក្បាលប្អូននប្រុសខ្លួនឯងបណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន។ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាម។

    ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗហើយក៏បានធ្វើការសួរនាំចំពោះករណីខាងលើនេះ ដោយក្រុមគ្រួសារជនរងគ្រោះមិនបានណ្តឹងផ្តល់នោះទេ ទើបសមត្ថកិច្ចធ្វើការអប់រំនិងណែនាំ មិនឲ្យមានករណីនេះទៀតទេ បើមិនដូច្នោះទេសមត្ថកិច្ចនិងចាត់វិធានការទៅតាមផ្លូវច្បាប់។ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img