ទំព័រដើម ទំព័រដើម រថយន្តpriusបុកគូទរថយន្តCRVភាគីទាំងពីរដោះស្រាយគ្នាជិត ៣ ម៉ោង

រថយន្តpriusបុកគូទរថយន្តCRVភាគីទាំងពីរដោះស្រាយគ្នាជិត ៣ ម៉ោង

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: រថយន្ត toyota prius មួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តCRVពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី០៨ ខែមីនាឆ្នាំ ២០២២ នៅតាមផ្លូវតាមបណ្តោយផ្លូវវេងស្រេង កែងនឹងផ្លូវបេតុង ច្រកចូលផ្សារដីថ្មី ភូមិដំណាក់ធំ៣ ស្ថិតតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តCRVមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AP-6995ធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេងទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តtoyota priusមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BA-9504ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករថយន្តCRVពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្ត ទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ ដោយភាគីសូមទាំងពីរធ្វើការសម្រសម្រួលគ្នាអស់រយៈពេលជិត៣ម៉ោង ទើបត្រូវគ្នា ដោយខាងភាគីបង្កព្រមយករថយន្តរងគ្រោះទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម