More

    រថយន្តកូរ៉េ បុករថយន្ត prius ពីចំហៀងអូសជាច្រើនម៉ែត្របណ្តាលឲ្យនារីម្នាក់គៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់និងបុរសម្នាក់ទៀតរងរបួសស្រាល

    spot_img

    ភ្នំពេញ: រថយន្តកូរ៉េឃ្លប់មួយគ្រឿងបោះពួយក្នុងល្បឿនលឿនជ្រុលបុករថយន្តtoyota priusឆ្លងផ្លូវពីចំហៀងអូសជាច្រើនម៉ែត្របណ្ដាលឲ្យនារីម្នាក់រួមដំណើរគៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់ចំណែកបុរសជាតែកុងរងរបួសស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ០៧ខែមីនាឆ្នាំ ២០២២ នៅត្រង់ចំណុចស្ទុប ៩២ តាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវ៩២ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BI- 8643ធ្វើដំណើរតាមបណ្ដោយផ្លូវ៩២ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកូរ៉េឃ្លប់មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ3F-8568ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្ត priusពីចំហៀងផ្នែកខាងស្តាំ ពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យនារីម្នាក់គៀបរងរបួសធ្ងន់ត្រូវបានបងប្អូនជារដ្ឋនៅនឹងកន្លែងកើតហេតុនាំគ្នាជួយគាស់ចេញយកជនរងគ្រោះរួចបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកបុរសជាតៃកុងរងរបួសស្រាល។ភ្លាមនោះតៃកុងរថយន្តកូរ៉េ ឃើញសភាពសួរបានចុះពីលើរថយន្តរត់គេចខ្លួនបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាការផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img