
ភ្នំពេញ: បុរសម្នាក់បោកក្បាលនិងខឿនផ្លូវស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូមួយគ្រឿងដួលខ្លួនឯងអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១២ និង ១០ នាទីយប់រំលងធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមិនា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវបេតុងអាកាសខ្ញុំ ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
សពជនរងគ្រោះ សុ ធា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1N-8514ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតដួលខ្លួនឯងអូសជាច្រើនម៉ែត្រឯរងគ្រោះបានបោកក្បាលនឹងខឿនផ្លូវបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់មកទំនាក់ទំនងសមត្ថកិច្ចជំនាញចុះមកពិនិត្យរួចបានប្រគល់ម៉ូតូនិងសពជនរងគ្រោះជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់