More

    អភិបាលខេត្តព្រះវិហារ ផ្តាំផ្ញើរដល់លោកអភិបាលស្រុក សង្គមថ្មីធ្វើយ៉ាងណា ខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ

    spot_img

    ខេត្តព្រះវិហារ!ប្រសាសន៏របស់ឯកឩត្តមប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាល
    ខេត្តព្រះវិហារថ្លែងផ្តាំផ្ញើរទៅដល់លោកអភិបាលស្រុកសង្គមថ្មីបែបនេះខណះដែលឯកឩត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ចនឹងតែងតាំងមុខតំណែងអភិបាលនៃគណ:អភិបាលស្រុកសង្គមថ្មីនាព្រឹកថ្ងៃទី៧ខែមិនាឆ្នាំ២០២២នេះ។


    គួរបញ្ជាក់ផងដែរថានៅក្នុងពិធីនេះក៏មានវត្តមាននៃការអញ្ជើញចូលរួមពីសំណាកឯកឩត្តមដែលជាអភិបាលរងខេត្តលោកប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីថ្នាក់ដឹកនាំកងកម្លាំងទាំង៣អស់លោក លោកស្រីដែលជាប្រធានអនុប្រធានមន្ទីរបណ្តាអង្គភាពនានាជាច្រើនកុះកផងដែរ។
    ក្រោយពីបានសណ្តាប់នូវការឡើងប្តេជ្ញាចិត្តរបស់លោកស៊ាប កែវជីវ៉ាដែលត្រូវទទួលមុខតំណែងថ្មីជាអភិបាលស្រុកសង្គមថ្មីជំនួសលោកជុំ ពួយអភិបាលអឌិតអភិបាលស្រុកសង្គមថ្មី ចាស់ដែលបច្ចុប្បន្នគំរប់អាយុដែលនឹងត្រូវចូលនិវត្តន៏រួចមកនោះ៕

    ឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណ:អភិបាលខេត្តព្រះវិហារក៏បានអញ្ជើញមានមតិលើកឡើង
    ថ្លែងកោតសរសើរដល់លោកជុំ ពួយដែលអឌិតជាអភិបាលស្រុកសង្គមថ្មីហើយបច្ចុប្បន្នត្រូវបានចូលនិវត្តន៏ដែលរយះកាលកន្លងមកតែងបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តនឹងបញ្ញាស្មាតីក្នុងកាចូលរួមដឹកនាំជាធ្លុងមួយដើម្បីកសាងនឹងអភិវឌ្ឍន៏មូលដ្ឋានឲ្យមានការីកចម្រើនក្នុងភូមិសាស្ត្រដែលខ្លួនជាអ្នកគ្រប់គ្រង់នឹងជាពិសេសបានចូលរួមបង្កាទប់ស្កាត់ក្នុងបរិការនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នឹងមេរោគបំផ្លែងថ្មីប្រភេទអូមីក្រុងជាមួយនិងរាជរដ្ឋាភិបាលរបស់យើងកន្លងមក។

    ផ្សារភ្ជាប់នៅគយណាសម្បត្តិរបស់លោកជុំ ពុយអឌិតអភិបាលស្រុកហើយបច្ចុប្បន្ន
    ត្រូវបានចូលនិវត្តន៏នេះឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណ:អភិបាលខេត្តព្រះវិហារក៏បានធ្វើកាផ្តាំផ្ញើរដល់លោកស៊ាប កែវជីវ៉ាដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចតេជោហ៊ុនសែនបានផ្តល់សេចក្តីទុកចិត្តនឹងសម្រេចតែងតាំងមុខតំណែងជាអភិបាលនៃគណអភិបាលស្រុកសង្គមថ្មីដែលប្រកាសនាពេលនេះធ្វើយ៉ាងត្រូវលើកកម្ពស់ឲ្យបានជាប្រចាំនូវរបៀបរបបក្នុងកាបំពេញការងារនឹងបែងចែកភារកិច្ចគណ:អភិបាលដែលបានកំណត់ ព្រមទាំងខិតខំពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អពីព្រោះក្នុងភាពជាថ្នាក់ដឹកនាំបើសិនធ្វើឲ្យបែកបាក់ផ្ទៃក្នុងហើយនោះអ្វីៗឯកឩត្តមថាគឺគ្មានទេភាពជោគជ័យគ្មានឡើយភាពរីកចម្រើនចំនុចសំខាន់បំផុតហើយដែលជាកត្តាចម្បងសម្រាបថ្នាក់ដឹកនាំអង្គភាពណាក៏ដោយបើសិនមិនមានសាមគ្គីភាពផ្ទៃក្នុងទៅហើយកាបរាជ័យនឹងឈានចូលមកដល់ភ្លាមចឹងសរុបសេចក្តីមកវិញឯកឩត្តមគណអធិបតីថាមានតែការសាមគ្គីភាពផ្ទៃក្នុងឲ្យបានតែប៉ុណ្ណោះទើបធ្វើឲ្យថ្នាក់ដឹកនាំបណ្តាអង្គភាពនិមួយៗឈានទៅទទួលបាននូវផ្លែផ្កានឹងការីកចម្រើន៕

    ជាមួយគ្នានោះដែរឯកឩត្តមក៏បានធ្វើកាក្រើនរំលឹកនឹងណែនាំដល់លោកអភិបាលស្រុកថ្មីធ្វើយ៉ាងណាសកម្មក្នុងកាផ្សព្វផ្សាយនឹងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យចាញបោកពួកជនអគតិ
    មួយចំនួនតូចដែលតែងតែញុះញុងបំបែកបំបាក់ខ្មែរនិងខ្មែរនឹងមានចរឹកចង់ផ្លាស់ប្តូរសង្គមដែលនាំឲ្យកើតមានសង្គ្រាមនឹងព្យាយាមអុចអាលនាំអោយយើងបំផ្លាញសន្តិភាពដែលកំពុងតែមានសព្វថ្ងៃនោះ។
    ជាចុងក្រោយឯកឩត្តមប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារក៏បានអញ្ជើញប្រគល់ត្រាជូនដល់លោកស៊ាបកែវជីវ៉ាអភិបាលស្រុកសង្គមថ្មីទុកប្រើប្រាស់ជាផ្លូវការដោយចាប់ពីពេលនេះតទៅ។ ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img