
(បាត់ដំបង) ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុក្រោយពីបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាច្រើនពូថៅបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១១,៣០នាទីនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុម១៩ភូមិអូរស្រឡៅ ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្រុម១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកពូថៅ កាប់ទៅលើជនរងគ្រោះឈ្មោះឡៅ លុន ភេទប្រុស អាយុ៤៥ ឆ្នាំមានទីលំនៅក្រុម០៥ ភូមិបែកចានថ្មីសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលអោយជនរងគ្រោះរងរបួសត្រង់:
-ស្មងជើងខាងស្តាំ ០១ កន្លែង
-សៀតថ្កាខាងស្តាំ ០១ កន្លែង
-ចង្ការបួស០១កន្លែង
-ករបួស០១កន្លែង
-លើស្មាខាងស្ដាំរបួស០២កន្លែង
-ថ្ពាល់ខាងឆ្វេងរបួស០១កន្លែង
-ក្បាលពីក្រោយចំហៀងខាងស្ដាំរបួស០១កន្លែង
បណ្តាលអោយជនរងគ្រោះស្លាប់។
ក្រោយពេលទទួលពាក្យបណ្ដឹងរួចកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័ុយបានភ្លាមៗ ហើយយកមកសាកសួរតែម្តង។
ករណីនេះកំលាំងកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីនៃច្បាប់៕ដោយ ភ្នំខៀវ