More

    ជិះម៉ូតូទៅបុ កម៉ូតូមួយគ្រឿងទៀត ដួលរណូករណែលលើដងផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាក មកបុ កបន្ថែមស្លាប់២នាក់ រងរបួសធ្ង ន់ម្នា ក់

    spot_img

     

    ភ្នំពេញ: បុរស់ចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿងទៅបុកម៉ូតូមួយគ្រឿងទៀតពីក្រោយជិះដោយយុវជនប្រុសស្រីពីរនាក់ បណ្តាលឲ្យបុរសចំណាស់ជិះម៉ូតូបុកគេស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមកបុកបន្ថែមបណ្តាលឲ្យស្លាប់យុវជនអ្នកបេីកបរ ចំណែកនារីរួមដំណេីររងរបួសធ្ងន់ រីឯរថយន្តបន្ថែមល្បឿនរត់បាត់ស្រមោល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង ១០នាទី ទី០៣ មិនា ឆ្នាំ២០២២តាមបណ្តោយផ្លូវរោងចក្រស្រាបៀថៃហ្គឺ សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ត្រង់ចំណុចក្បែ ស្ថានីទូរទស្សន៍ហង្សមាស។

    សពជនរងគ្រោះឈ្មោះ អុឹង គីមឆាយ អាយុ ១៩ ឆ្នាំ ជាសិស្សនៅវិទ្យាល័យ ហ៊ុនសែន សេរីភាព ទីលំនៅ ស្ថិតនៅ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល ភាគីម៉ូតូ ឌ្រីមសង់ ២០២២ ចំណែកនារីជាអ្នកដំណើរ រងរបួសធ្ងន់ និងសពបុរសវ័យចំណាស់ម្ខាងទៀតភាគីម៉ូតូ ប៊ីតមិនស្គាល់អត្តសញ្ញាណ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកេីតហេតុគេបានឃេីញយុវជនប្រុសស្រីពីរនាក់ជិះម៉ូតូឌ្រីមសង់ សេ១២៥ សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1IZ 4744 ធ្វេីដំណេីរទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចកើតហេតុខាងលើ ក៍មានម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតមួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខកំពង់ស្ពឺ1S-4827ជីះដោយបុរស់ចំណាស់ម្នាក់ធ្វេីដំណេីរទិសដៅស្របគ្នាក្នុងស្ថានភាពស្រវឹងបានបុកម៉ូតូឌ្រីមសង់ពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកភាគីម៉ូតូឌ្រីមសង់រងរបួសធ្ងន់ ខណះនោះស្រាប់តែមានរថយន្តទំនេីបមួយគ្រឿងមិនស្គាល់ម៉ាកធ្វេីដំណេីរបញ្រ្ចាស់ទិសពីត្បូងមកជេីងមកបុកបន្ថែមបណ្តាលយុវជនភាគីឌ្រីមសង់ស្លាប់ភ្លាមៗ ឯនារីរួមដំណេីររងរបួសធ្ងន់ធ្ងរ។ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តបានបើករត់គេចខ្លួនបាត់ស្រម៉ោល។

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនិងស្រាវជ្រាវរករថយន្តទំនេីបុកបន្ថែមមកទទួលខុសត្រូវចំពោះមុខច្បាប់។ដោយឡែកសពជនរងគ្រោះប្រវានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img