More

    ក្រសួងកិច្ចការនារី រៀបចំវេទិកា ស្តីពីយុទ្ធជនរួមគ្នា កាត់បន្ថយអំពើហិង្សា

    spot_img

     

    កោះកុង÷ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង តំណាង លោក ជំទាវ អភិបាល នៃគណៈអភិបាល ខេត្ត បានអញ្ជើញស្វាគមន៍លោកជំទាវ ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការ នារី ក្នុងវេទិកាស្តីពីយុវជនរួមគ្នាកាត់ បន្ថយអំពើហិង្សា នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស តេជោសែន កោះ កុង ។

    លោកស្រេង ហុង អភិបាលរងខេត្ត បានលើកឡើងក្នុងវេទិកាថ្ងៃទី២ ខែមិនា ឆ្នាំ២០២២ នេះថា វេទិកានេះនឹងជួយបង្កើនចំណេះដឹងដល់យុវវ័យឲ្យចេះគ្រប់គ្រងអារម្មណ៍ពិបាកៗ ដើម្បីឈានទៅរកសុភមង្គលក្នុងគ្រួសារ។ ហើយវេទិកាថ្ងៃនេះ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ក្មួយៗសិស្សានុសិស្ស ព្រោះថា តាមរយៈសារអប់រំ ជា ផ្នែកមួយដែលអាចឲ្យក្មួយៗយកទៅអនុវត្ត និងផ្សព្វផ្សាយបន្ត ដើ ម្បីក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ យុវវ័យល្អ ចេះស្តាប់តំបូន្មានឪពុកម្តាយ លោក គ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យ។

    លោកអភិបាលបន្តថា ក្មួយៗ គឺជាធនធានដ៏សំខាន់មិនអាចកាត់ថ្លៃបាន និងជាទំពាំងស្នង ឫស្សី ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន តាមរយៈការរួមចំណែកកាត់បន្ថយនូវ ការ ប្រព្រឹត្តអំពើហិង្សាលើស្ត្រី និងកុមារ ក៏ដូចជាកាត់បន្ថយនូវរាល់ទម្រង់អំពើហិង្សា ក្នុងគ្រួសារ និងក្នុងសង្គមជាតិទាំងមូល។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអបអរសា ទរចំពោះការលើកកម្ពស់ សម ភាពយេនឌ័រ ដែលក្រសួងកិច្ច ការនារី សហការជាមួយក្រសួងស្ថាប័នពាក់ពន្ធ័ និងមន្ទីរកិច្ចការនារីខេត្ត សហការជាមួយមន្ទីរអង្គភាពពាក់ពន្ធ័ ដោយមានការគាំទ្រពីអង្គការជាតិ អន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍ អនុវត្ត យ៉ាងរលូន និងសកម្មភាពទទួលបានផលវិជ្ជមាន ដើម្បីជម្រុញ ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់ កាលទី៣ របស់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចបានតាមគោល បំណងដែលបានគ្រោងទុក ។

    ថ្វីត្បិតតែវិស័យកិច្ចការនារី មាន ការរីកចម្រើនគួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែស្រ្តី និងក្មេងស្រីនៅប្រទេសកម្ពុជា ដែលជាជនងាយរងគ្រោះ ជួបប្រទះបញ្ហាប្រឈម មួយចំនួននៅឡើយ ដូចជា ការរំ លោភបំពានផ្លូវភេទ អំពើហិង្សា ការជួញដូរផ្លូវភេទ ការបោក បញ្ឆោត ការរើសអើងភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម។
    ឆ្លើយតបទៅនឹងបញ្ហានេះរាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប្រកបដោយ គតិ បណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានជម្រុញការកសាងសមត្ថភាព បុរស ស្រ្តី យុវវ័យឲ្យដល់កម្រិតខ្ពស់ មានជាអាទិ៍ ការស្រាវជ្រាវផ្នែកវិទ្យា សាស្រ្ត ការធ្វើឯកទេសកម្ម ជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិតខ្ពស់ ការធ្វើសុក្រិតការ រឺក្រិតការជំនាញបច្ចេកវិទ្យាព័តមាន និងភាសាបរទេស ព្រមទាំងការអប់រំក្រៅផ្លូវការ រួមមាន÷ សីលធម៌ និងគុណធម៌ផងដែរ ដើម្បីរួមចំណែក ឈានសម្រេចទៅបាននូវ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវប្រែក្លាយប្រទេសកម្ពុជា ទៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស អភិវឌ្ឍនៅឆ្នាំ២០៥០។

    លោកអភិបាលថ្លែងបន្តថា ខ្ញុំ សូមគាំទ្រនូវរាល់សកម្មភាពដែលក្រសួងកិច្ចការនារី ក៏ដូចជា មន្ទីរកិច្ចការនារីខេត្ត បានអនុវត្ត និងសហការជាមួយក្រសួង ស្ថា ប័នពាក់ពន្ធ័ អង្គការក្រៅរដ្ឋាភិ បាល ជាតិ និងអន្តរជាតិ កន្លង មកប្រកបដោយលទ្ធផលផ្លែផ្កា និងជាបន្តបន្ទាប់ទៅទៀត ក្នុងគោលដៅលើកស្ទួយស្រ្តី បុរស លើគ្រប់ផ្នែកគ្រប់វិស័យដើម្បីនាំមកនូវសុខសន្តិភាព ភាពរុងរឿង និងសុខដុមរមនាក្នុងសង្គមដែលមានសីលធម៌ខ្ពស់ ព្រមទាំងខិតខំជម្រុញ លុបបំ បាត់ឲ្យអស់នូវការរើសអើង គ្រប់សកម្មភាពសង្គម ចំពោះស្ត្រី ដើម្បីឲ្យស្ត្រី និងបុរសមានលទ្ធ ភាព សហការគ្រប់សកម្មភាពក្នុងសង្គម៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img