More

    បុរសម្នាក់ ថាមានខ្មាន់កាំភ្លើងម្នាក់ ជិះម៉ូតូមួយគ្រឿងដកកាំភ្លើងបាញ់ មេឃ១គ្រាប់ រួចជិះគេចខ្លួនបាត់

    spot_img

    ភ្នំពេញ: បុរសម្នាក់អះអាងថាមានបុរសជាខ្មាន់កាំភ្លើងម្នាក់ជិះម៉ូតូម៉ាកSLមួយគ្រឿងមិនចាំស្លាកលេខបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់រួចជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង ១២ និង ១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២២ នៅចំណុចមុខច្រកចូលវត្តសាមគ្គីរង្សី តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់មានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីបុរសម្នាក់បានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងធ្វើដំណើរទៅដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៍មានខ្មាន់កាំភ្លើងម្នាក់ជិះម៉ូតូម៉ាកSLមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយរួចយកកាំភ្លើងមិនស្គាល់ម៉ាកបាញ់ឡើងលើមួយគ្រាប់ ធ្វើឲ្យរូបគាត់មានការភ័យស្លន់ស្លោសណ្ដែកខ្មាន់កាំភ្លើងបានជិះម៉ូតូគេចខ្លួនបាត់។

    ក្រោយកើតហេតុ អ្នកសារព័ត៌មាន ជាច្រើនស្ថាប័នចុះមកដល់កន្លែងកើតហេតុហើយធ្វើការសួរនាំទៅបុរសខាងលើនោះ ហើយរូបគាត់បានអះអាងថា មានបុរសជាខ្មាន់កាំភ្លើងម្នាក់ដកកាំភ្លើងបាញ់ឡើងមួយគ្រាប់ធ្វើឲ្យរូបគាត់មានការភិតភ័យ ហើយរូបគាត់ក៍បានប្រញាប់ញាជិះម៉ូតូបន្តទៅមុខទៀត៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img