More

    កម្លាំងនគរបាលខណ្ឌសែនសុខជិះម៉ូតូដេញចាប់ក្រុមក្មេង ស្ទាវមួយក្រុម ឃាត់ខ្លួនបាន ២ នាក់សង្ស័យជាមុខសញ្ញាកាប់យកស្លាកលេខម៉ូតូ

    spot_img

     

    ភ្នំពេញ: ក្មេងស្ទាវមួយក្រុមជិះម៉ូតូប្រមាណជា១០ គ្រឿង ចេញពីក្លឹបមួយកន្លែង ក៍ប្រទះនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកំពុងល្បាតក្នុងមូលដ្ឋាន ដោយមានការសង្ស័យបានហៅឲ្យឈប់សួរនាំ តែក្រុមក្មេងស្ទាវទាំងនោះ មិនបានឈប់ឲ្យសមត្ថកិច្ចសួរនាំនិងឆេកឆេនោះទេ បែជាជិះម៉ូតូរត់គេចខ្លួន ទៅវិញ ត្រូវបានកម្លាំងសមត្ថកិច្ចជិះដេញប្រផាប់ចាប់ប្រភីង ទើបឃាត់ខ្លួនបានចំនួន២ នាក់ កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី០១ ខែមិនា ឆ្នាំ ២០២២ នៅចំណុចមុខក្រាស់សាំង ppt តាមបណ្ដោយផ្លូវ ២០២២ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខភ្នំពេញ។រាជធានី។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងដេញនិងឃាត់ខ្លួនក្រុមក្មេងស្ទាវទាំងអស់នេះ កម្លាំងសមត្ថកិច្ចបានល្បាតទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ដើម្បីការពារជូនប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏ប្រទះនឹងក្មេងទំនើងមួយក្រុមជិះម៉ូតូប្រមាណជា ១០ គ្រឿងចេញពីម្តុំក្លឹបមួយកន្លែង ខណះនោះសមត្ថកិច្ចមានការសង្ស័យបានហៅក្រុមក្មេងទាំងនោះឲ្យឈប់ ដើម្បីធ្វើការសួរនាំ តែក្រុមក្មេងទំនើងទាំងនោះមិនបានឈប់ទេ បាននាំគ្មាជិះម៉ូតូ រត់គេចពីកម្លាំងសមត្ថកិច្ច ភ្លាមនោះកម្លាំងសមត្ថកិច្ចធ្វើការដេញប្រផាប់ចាប់ប្រភីង រហូតដល់មុខការ៉ាស់សាំង ptt តាមបណ្តោយផ្លូវ ២០២២ ស្ថិតក្នុងសង្កាត់អូរបែកក្អម ទើបក្មេងទំនើង២នាក់បានជិះទៅបុកខឿនការ៉ាស់សាំងដួលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានភ្លាមៗនឹងដកហូតបានម៉ូតូឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០២២ មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ1JE-0363ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រម៉ោល។សមត្ថកិច្ចបានបន្តទៀតថាក្មេងទំនើងទាំងអស់នេះសង្ស័យជាមុខសញ្ញាកាប់យកស្លាកលេខម៉ូតូប្រជាពលរដ្ឋ។

    បច្ចុប្បន្នក្មេងស្ទាវទាំងពីរនាក់រួមនិងម៉ូតូមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ថាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសួរនាំបន្ត៕ដោយ​ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img