More

    អបអរទិវាជាតិ សុខភាពមា តា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូន

    spot_img

     

    កោះកុង÷ ដេីម្បីចូលរួមអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធាន បទ «ពង្រឹងការផ្តល់សេវាសុខ ភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមាន ផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូន» ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ដល់ស្ត្រី នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉េត អនុប្រធាន តំណាងអោយលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មា ធិការសាខា និងជាប្រធានប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមា ជិកាសាខា អនុសាខា ក្រុមការ ងារកាកបាទក្រហមតាមមន្ទីរអង្គភាព មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទ ក្រហម និងស្រ្តីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន និងកុមារចំនួន ៧៧នាក់ មកពីសង្កាត់ចំនួន០៣ ក្នុងក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកម្មវិធី ដែលបានរៀប ចំឡើងនៅទីស្នាក់ការសាខាកាក បាទក្រហមកម្ពុជាខេត្តកោះកុង ។

    ស្ថិតក្នុងឱកាសនោះ ក្នុងនាម សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានមាន ប្រសាសន៍សំណេះសំណាល និងបានជម្រាបជូនពីសារ បាននៃ ការរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១រៀងមក នាឱកាសដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបាន នូវគោរមងារដ៏ឧត្តុង្គឧត្តម ជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គ លេខាធិការ អង្គការសហប្រជា ជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ។

    ជាមួយគ្នានេះ ក្រុមគ្រូពេទ្យឆ្មប នៃមន្ទីរពេទ្យខេត្តកោះកុង បានចែករំលែក ចំណេះដឹងពាក់ព័ន្ធទៅនឹង សារសំខាន់ក្នុងការថែទាំសុខភាព ការពិនិត្យសុខភាពមុនពេលរៀបការ ការពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង ការសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ស្ត្រីមានផ្ទៃពោះ រួមជាមួយការអនុវត្តវិធានការ ៣ការពារ និង៣កុំ ការបំបៅកូនដោយទឹកដោះម្តាយ ក៏ដូចជាការយល់ដឹងពីមេរោគអេដស៍ និងទប់ស្កាត់ការចម្លងជំងឺផ្សេងៗទៀតពីម្តាយទៅកូន។ល។ ជូនទៅដល់បងប្អូនស្ត្រីជាមាតាទាំង អស់ផងដែរ ។

    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធាន បានពាំនាំនូវសារអំពាវនាវទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនចំពោះ បង-ប្អូនរួមជាតិក្នុងឱកាសនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២នេះផងដែរ ។

    សូមបញ្ជាក់ថា ស្ត្រីជាមាតាចំនួន ២៥នាក់ ដែលចូលរួមផ្ទាល់ទទួលបាន ក្នុងម្នាក់ៗ អង្ករ ២៥គីឡូក្រាម , មីម៉ាម៉ា ១កេស , ទឹកដោះគោឆៅ១ឡូ ទឹកផ្លែឈើស្រស់១២កំប៉ុង ឃីតកូនង៉ែត១ឈុត ជែលលាងសម្អាតដៃ១ដប ម៉ាស់៥សន្លឹក អាវយឺត២ ប្រេងកូឡា១ដប សាប៊ូដុំ១ដុំ និងថវិកា ៥ម៉ឺនរៀល។ដោយឡែកមន្ទីរសុខាភិបាលក៏បានឧបត្ថម្ភទឹកដោះគោ ក្នុងម្នាក់ៗទទួលបាន ១កេសផងដែរ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img