More

    ឯកឧត្តម ស សុខា៖ គ្មានប្រជាពលរដ្ឋណាមួយ ហ៊ានរំលោភ យកដីរាប់រយហិកតា ក្រៅពីមន្ត្រីរាជការ និងកងកម្លាំងដែលមានបុណ្យស័ក្តិ មានលុយទើបហ៊ានដូចដីព្រៃតំបន់៣

    spot_img

    (បន្ទាយមានជ័យ)៖ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា៖ គ្មានប្រជាពលរដ្ឋណាមួយហ៊ានរំលោភយកដីរាប់រយហិកតាក្រៅពីមន្ត្រី និងកងកម្លាំងដែលមានអំណាច និងបុណ្យស័ក្តិមានលុយទើបហ៊ានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ដែលលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ទិសដៅឆ្នាំ២០២២ដែលត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។


    ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
    ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ក្រោយបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសរុករានទន្ទ្រានព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបស្រុកដែលជាប់មានស្រុកព្រះនេត្រព្រះ មានឃុំប្រាសាទ ឃុំភ្នំលៀប និងស្រុកមង្គលបូរី ឃុំសំបួរ ដែលមានផ្ទៃដីជាង១ម៉ឺនហិកតា និងត្រូវបានរុករានទន្ទ្រានលើផ្ទៃដីជាង៥ពាន់ហិកតាដែលត្រូវបានដកហូតប្រគល់មកវិញ។

    ឯកឧត្តមបានប្រមានថា៖ បើអាជ្ញាធរឃុំ.ស្រុកណាមួយការពារទប់ស្កាត់ដីព្រៃលិចទឹកតំបន់មិនបានទេត្រូវដកតំណែងចេញ ព្រោះដីព្រៃលិចទឹកក្រោយពេលដកហូតនិងប្រគល់ជូនមកវិញត្រូវបានមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័នបានចូលរួមដាំកូនឈើរាំងទឹក និងឫស្សីផ្អែម គ្រាប់ត្នោត ដើម្បីស្ថារឡើងវិញ។
    ឯកឧត្តម ស សុខា បានលើកឡើងថា៖ គ្មានប្រជាពលរដ្ឋណាហ៊ានរំលោភយកដីព្រៃលិចទឹកតំបន់៣ រាប់រយហិកតា ក្រៅពីមន្ត្រីនិងកងកម្លាំងដែលជាថ្នាក់ដឹកនាំដែលមានអំណាចលុយទើបហ៊ានរំលោភយកដីព្រៃលិចទឹកតំបន់៣បឹងទន្លេសាបដែលទន្ទ្រានយកជាកម្មសិទ្ធ។ហើយកោតសសើរចំពោះអាជ្ញាធរខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធដែលបានខឹតខំបង្ក្រាបនិងទប់ស្កាត់ដកហូតដីព្រៃលិចទឹកតំបន់៣បឹងទន្លេសាប់រាប់ពាន់ហិកតាបានមកវិញហើយបានដាំកូនឈើស្ថារឡើងវិញ៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img