More

    ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់ ប្រគល់ជូនសមត្ថកិច្ច ខណះកំពុងឆ្កឹះសោរ បន្ទប់ជួល ម្ចាស់មកទាន់

    spot_img

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ កំពុងឆ្កឹះសោរបន្ទប់ជួល ម្ចាស់មកទាន់ ឃាត់ប្រគល់ជូនសមត្ថកិច្ចក្រោយពី រូបគេធ្វេីសកម្មភាពឡេីងលេីផ្ទះ ចូលឆ្កឹះសោរបន្ទប់ជួល បំណងលួចទ្រព្យសម្បត្តិតែម្ចាស់មកទាន់។

    ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១ ខែមិនា ឆ្នាំ២០២២ នៅចំណុចក្នុងបុរីសែនមនោរម្យ ផ្លូវបេតុង ភូមិកន្ទោជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

    ជនសង្ស័យឈ្មោះមាស វីន ភេទប្រុសអាយុ២១ឆ្នាំ មុខរបររេីសអេតចាយ ស្នាក់នៅភូមិកន្ទោជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

    តាមសម្តីម្ចាស់ផ្ទះជួលបានឱ្យដឹងថា មុនពេលកេីតហេតុខណៈម្ចាស់បន្ទប់ជួលទៅធ្វេីការអស់ចាក់សោរខាងក្រៅត្រឹមត្រូវលុះមកដល់វេលាកេីតហេតុស្រាប់តែមេីលក្នុងកាមេរ៉ាសុវត្តិភាពឃេីញជនសង្ស័យម្នាក់កំពុងឆ្កឹះសោរបន្ទប់ជួលបំណងចូលលួចទ្រព្យសម្បត្តិ ភ្លាមនោះរូបគាត់ក៏បានឡេីងទៅមេីល ជនសង្ស័យក៏ព្យាយា មរត់គេចខ្លួនតែត្រូវរូបគាត់ស្រែកថាចោរៗទេីបពលរដ្ឋនាំគ្នាដេញចាប់បានតែម្តង។

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការឃាត់ខ្លួនយកទៅសួរនាំដេីម្បីចាត់ការតាមនិតិវិធី៕ ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img