More

    អាជ្ញាធរខេត្តបាត់ដំបងសម្រេចអោយម្ចាស់លំនៅឋាននិងអាជីវកម្មទាំងអស់ក្នុងតំបន់អគារអភិរក្ស ត្រូវរុះរើរកាត់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះ

    spot_img

     

    (បាត់ដំបង) កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងស្តីពីការកែលម្អនិងរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពនៅក្នុងតំបន់អគារអភិរក្ស ក្រុងបាត់ដំបង ដោយសម្រេចអោយម្ចាស់លំនៅឋាននិងអាជីវកម្មទាំងអស់ក្នុងតំបន់អគារអភិរក្ស ចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣ ត្រូវកាត់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះ។

    យោងតាមខ្លឹមសារក្នុងសេចក្តីជូនដំណឹងខាងលើ រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់លំនៅឋាន និងអាជីវកម្មទាំងអស់ មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងគុណតម្លៃនៃសំណង់អគារអភិរក្ស ក្នុងទីប្រជុំជនក្រុងបាត់ដំបង រដ្ឋបាលខេត្តនឹងរៀបចំសណ្តាប់ធ្នាប់ ក្នុងតំបន់អគារអភិរក្ស ចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ (ពីចំណុចវត្តដំរីស ដល់ វត្តពិភិទ្ធារាម) និងលំនៅដ្ឋានជុំវិញផ្សារធំបាត់ដំបង (ផ្សារណាត់) ដោយតម្រូវឱ្យម្ចាស់លំនៅឋាន និងអាជីវកម្ម ទាំងអស់ នៅក្នុងទីតាំងខាងលើ ចូលរួមអនុវត្តតាមការកំណត់របស់រដ្ឋបាលខេត្តដូចខាងក្រោម៖

    /- ត្រូវដកបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ចេញពីលើចិញ្ចើមផ្លូវ /– កាត់តម្រឹមសំយ៉ាបផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោគ្រប់ប្រភេទឱ្យសមស្របតាមបទប្បញ្ញត្តិស្តីពីការដាក់តាំងស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះក្នុងតំបន់អភិរក្ស /- មិនអនុញ្ញាតឱ្យអាជីវករយកទំនិញគ្រប់ប្រភេទដាក់តាំងលក់លើចិញ្ចើមផ្លូវមុខផ្ទះ។

    តាមសេចក្តីជូនដំណឹងខាងលើ រដ្ឋបាលខេត្តសង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ លំនៅឋាន និងអាជីវកម្មទាំងអស់ក្នុងទីតាំងខាងលើ នឹងចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕ដោយ​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img