More

    បុរសម្នាក់បើករថយន្ត ford rangerមួយគ្រឿងបំពានបារ៉ាស់ផ្លូវរថភ្លើង ខណះរថភ្លើងមកដល់បុកគ្នារងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តford rangerមួយគ្រឿងប្រដេញរថយន្តមួយគ្រឿងទៀតដែលបានបុករថយន្តប្អូនរបស់ខ្លួនមិនឈប់ដោះស្រាយ ក៏បានបុកជាមួយរថភ្លើងបើកឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងនិងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីតៃកុងរថយន្តford ranger ពណ៌សពាក់ស្លាកលេខសៀមរាប2C-4536បានប្រាប់ឲ្យដឹងថាមុនកើតហេតុ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកបុករថយន្តរបស់ប្អូនគាត់ នៅចំណុចផ្លូវកប់ស្រូវ ភ្លាមនោះរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់ ខណះនោះរូបគាត់និងប្អូនគាត់ក៍បានបើករត់ដេញពីក្រោយដោយធ្វើដំណើរទីសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តប្អូនគាត់ក៍បានបើកទៅមុនផុត ខណះនោះរូបគាត់ក៍ខំបើករថយន្តឆ្លងកាត់ផ្លូវរថភ្លើងឲ្យផុតដែរ តែរថភ្លើងបានមកដល់ល្មម វាក់អើជ្រុលបុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តរបស់គាត់រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អរូបគាត់មិនមានរងរបួស។តាមការបញ្ជាក់ពីបុរសម្នាក់ជាអ្នកមើលការខុសត្រូវដាក់បារ៉ាស់និងដកបារាំស់ផ្លូវរថភ្លើងបានប្រាប់ឲ្យដឹងថា មានគេទាក់ទងតាមវិទ្យុទាក់ទងប្រាប់ថារថភ្លើងបានឆ្លងកាត់នៅកន្លែងកើតហេតុឥឡូវហើយ រូបគាត់ក៍ប្រញាប់ប្រញាទាញបារ៉ាស់បិទដើម្បីជាសញ្ញាថារថភ្លើងឆ្លងតាក់ តែរថយន្តខាងលើនៅដែរបើកបំពានធ្លងកាត់ផ្លូវដែកទើបជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទេ។

    ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តបានសូមយករថយន្តទៅជួសជុលដោយខ្លួនឯង តែខាងតំណាងភាគីខាងរថភ្លើង មិនឲ្យយកទៅណានោះទេ ទុកធ្វើការដោះស្រាយគ្នាសិន បើដោះស្រាយគ្នាមិនត្រូវ ទើបប្រគល់ជូនសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀត៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img