More

    រថយន្តក្រុង ខូចលើដងផ្លូវ ត្រូវរថយន្តmasdaបុកពីក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: រថយន្តក្រុងមួយគ្រឿងបានខូចលើដងផ្លូវរយៈពេលជាច្រើនម៉ោង រង់ចាំជាងមកជួសជុល ស្រាប់តែមានរថយន្តស៊េរីទំនើប masda មួយគ្រឿងបើក មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខាចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីតៃកុងរថយន្តក្រុងបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បើករថយន្តក្រុងមួយគ្រឿងបិទឡូហ្គោភេសជ្ជៈខារ៉ាបាវ ពាក់ស្លាកលេខភ្នំពេញ3B-5667ចេញពីក្រុងកំពង់សោមឆ្ពោះមកទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបានខូចទៅមុខលេងរួច។ប្រភពដដែរបានបន្តទៀតថា រថយន្តក្រុងដែលខូចនេះតាំងពីម៉ោង ៥ល្ងាចមកម្ល៉េះ ហើយរង់ចាំជាងមកជួសជុល និងបានដាក់ប៉ារ៉ាស់បាំងខាងក្រោយជាសញ្ញាផងដែរ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រា បើកបររថយន្តស៊េរីទំនើបម៉ាក masda មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ-1589 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនមកបុករថយន្តក្រុងពីក្រោយពេញទំហឹង បណ្ដាលឲ្យបើុងបារ៉ាស់ដាក់បាំងនៅខាងក្រោយរថយន្តក្រុង ជាង ២០ ម៉ែត្រ ចំណែករថយន្តទាំងសងខាងរងការខូចខាតដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img