More

    ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នជ្រុលបុក កង់បីពីក្រោយខូចខាតមួយចំនួន

    spot_img

    ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងឌុបក្មេងប្រុសម្នាក់ ក្នុងល្បឿនលឿនវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគូទម៉ូតូកង់បីឥណ្ឌា ខណៈម្ចាស់ចតចុះបត់ជើងតូចមួយភ្លែតពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីធ្លាក់ ផ្លូវសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩ និង ៤០ នាទីយប់ថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២០ ស្ថិតនៅចំណុចមុខដីឡូត៍មួយកន្លែង ក្បែរបូរីលឹមឈាងហាក់ តាមបណ្ដោយផ្លូវ ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាពណ៌ស មួយគ្រឿងពាក់ស្លាកលេខព្រៃវែង1O-5757 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់កង់បីមួយភ្លែតដើម្បី ចុះទៅបទជើងតូចលុះដល់ម៉ោងកើតហេតុ ក៏មានយុវជនម្នាក់រួមនឹងក្មេងប្រុសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់វីពណ៌កណ្ដុរប្រម៉េះ ពាក់ស្លាកលេខកណ្តាល1AD-3303 ធ្វើដំណើរមកពីក្រោយ ក្នុងល្បឿនលឿនវ៉ាចេញ ជ្រុលទៅបុកគូទម៉ូតូកង់បីផ្នែកខាងឆ្វេង ពេញទំហឹងបណ្ដាលឲ្យម៉ូតូកង់បីធ្លាក់ផ្លូវ ត្រូវបានម្ចាស់តេហៅមិត្តភក្តិមក នាំគ្នាជួយលើកយកមកដាក់លើដងផ្លូវវិញ។
    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់បានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាអស់ រយៈពេលជិតមួយម៉ោងទើបភាគីខាងម៉ូតូ បានចេញសំណងទៅឲ្យភាគី ខាងម៉ូតូកង់បីចំនួន៣០ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img