More

    អាជ្ញាធរខេត្តកោះកុង បើកកិច្ច ប្រជុំ ពិភាក្សា ស្ដីពីការរៀបចំ ដាក់លក់ស្រាចក

    spot_img

     

    កោះកុង÷ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភ: ឆ្នាំ២០២២
    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដាក់លក់ស្រាចេក របស់សហគមន៍ក្នុងទីផ្សារខេត្តកោះកុង ពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិនានា ដោយមានចូលរួមមាន លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរទេសចរណ៍ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ អនុប្រធានរតនាគារខេត្ត ប្រធានមន្ទីរពាណិជ្ជកម្ម និងលោកស្រីប្រធានមន្ទីរកិច្ចការនារី ។

    កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖
    ១.ការរៀបចំដាក់លក់ស្រាចេក របស់សហគមន៍
    លោកជំទាវអភិបាល មានគំនិតផ្តួចផ្តើមយកស្រាចេក ដែលផលិតដោយប្រជាពលរដ្ឋ មកដាក់លក់នៅតាមទីផ្សារ ដើម្បីលើកស្ទួយផលិតផលកែច្នៃក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ សូមប្រធានមន្ទីរពាណិជ្ជកម្ម យកចិត្តទុកដាក់រៀបចំចុះបញ្ជីកម្មសិទ្ធិបញ្ញាស្រាសហគមន៍ ជូនដល់ពួកគាត់ឱ្យបានត្រឹមត្រូវ ។

    ២.ការរៀបចំទិវារប្បធម៌ជាតិ៣ មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ត្រូវលើកយកពិភាក្សា ដើម្បីរៀបចំវិធីសាស្រ្តចូលរួមអបអរសាទរក្នុងបរិបទការរីករាលដាលនៃវីរុសកូវីដ-១៩។

    ៣.ការរៀបចំទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត (Gender Equality Today for a Sustainable Tomorrow)”។
    កិច្ចប្រជុំសម្រេចរៀបចំពិធីសំ ណេះសំណាល ជាមួយនារីភូមិ នារីឃុំ នារីស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីផ្តល់ឱកាសជូនពួកគាត់បានមកកំសាន្ត និងឃើញការអភិវឌ្ឍរបស់ភូមិឃុំដទៃ និងផ្តល់កំលាំងចិត្តដល់ពួកគាត់ដែលខិតខំប្រឹងបំពេញ ភារៈកិច្ច ជាមួយប្រជាពលរដ្ឋ ។ ដោយសារការរីករាលដាល វីរុសកូវីដ-១៩ ពិធីសំណេះសំណា លមានបីលើក កំណត់ចំនួនអ្នក ចូលរួម និងអនុវត្តវិធាន ៣កុំ ៣ការពារ ៕ដោយ ញុឹប សន

     

    spot_img

    អត្ថបទទាក់ទង

    spot_img