More

    សមត្ថកិច្ចបិទទីតាំងជួសជុលរថយន្ត យីហោ ឆាយ ឈាន ក្រោយរកឃើញល្មើសបច្ចេកទេស ៦ចំណុច

    spot_img

    បន្ទាយមានជ័យ៖ មន្ទីរសាធារណការសហការ ជាមួយការិយាល័យចរាចរណ៍ខេត្ត ចុះត្រួតពិនិត្យនិងបិទទីតាំង ជួសជុលរថយន្តធុនធំ ឈ្មោះឆាយ ឈាន ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ព្រោះខុសបច្ចេកទេស៦ចំណុច បន្ទាប់ពីធ្វើកិច្ចសន្យាណែនាំជាច្រើនដង មិនគោរពតាម។
    មន្ត្រីជំនាញនៃមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ បានឲ្យថា ម្ចាស់យាន្តដ្ឋានមិនព្រមធ្វើតាមកិច្ចសន្យា ដែលមន្ត្រីបានណែនាំកន្លងមក នៅតែបន្តធ្វើឲ្យខុសបច្ចេកទេសចំនួន៦ចំណុច, ទី១.អ្នកបច្ចេកទេសជំនាញយានយន្ត ក្នុងអំឡុង៦ខែក្រោយបានច្បាប់អាជីវកម្ម, ២.មិនរំលោភនិងប្រើប្រាស់ ដីចំណីផ្លូវសម្រាប់ថ្មើរជើង, ៣.គោរពតាមច្បាប់រដ្ឋកំណត់ មិនតម្លើងតទ្រុង ថែមភ្លៅ ទំហំខុសបទដ្ឋានបច្ចេកទេស, ៤.ត្រូវការពារបរិស្ថាន ពិសេសការបង្ហូរប្រេងរំអិលចេញក្រៅ, ៥.មិនរំខានដល់ការរស់នៅរបស់អ្នកជិតខាង, ៦.ត្រូវបម្រុងទុកឧបករណ៍ សុវត្ថិភាពឧបករណ៍ពន្លត់អគ្គីភ័យ។
    សូមបញ្ជាក់ថា យានដ្ឋានជួសជុល កែច្នៃរថយន្តធំ ខាងលើធ្លាប់បានបង្កហេតុបន្តបន្ទាប់ដូចជា៖ កែច្នៃដាច់ហ្វ្រាំងបើក ចតរថយន្តលើទ្រូងផ្លូវបង្កគ្រោះថ្នាក់ចរាចរណ៍ រថយន្តសណ្ដោងដាច់កន្ទុយ។ មិនតែប៉ុណ្ណោះយានដ្ឋាននេះ ក៏បង្កការភ័យខ្លាចដោយបែកផ្កាភ្លើង ក្លិននិងសម្លេងរំខានដល់អ្នកជិតខាង ទាំងយប់ទាំងថ្ងៃ ហៀរប្រេងម៉ាស៊ីនលើចិញ្ចើមផ្លូវ ដោយសារការផ្សា វាយតោន។ មន្ត្រីជំនាញបញ្ជាក់បន្ថែមថាយានដ្ឋាននេះ សុំច្បាប់បើកតែអាជីវកម្មជួសជុលរថយន្តធុនធំ មិនមែនកែច្នៃឡើយ ប៉ុន្តែបានរលួចលាក់កែច្នៃរថយន្តខុសលក្ខណៈ បច្ចេកទេស និងមិនមានច្បាប់អនុញ្ញាត៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img