More

    ផ្លូវដែលអាជ្ញាធរក្រុងប៉ោយប៉ែតគ្រោងចាក់បេតុង មិនទាន់បានចាក់ ក្រោយភ្លៀងធ្លាក់ជួបការលំបាកពលរដ្ឋថតរិៈគន់អាជ្ញាធរ

    spot_img

    បន្ទាយមានជ័យ៖ផ្លូវនៅចំណុចផ្សារមិត្តភាព ក្នុងសង្កាត់ប៉ោយប៉ែត ដែលអាជ្ញាធរក្រុងប៉ោយប៉ែតគ្រោងចាក់បេតុង មិនទាន់បានចាក់ ក្រោយភ្លៀងធ្លាក់ជួបការលំបាកក្នុងការធ្វើដំណើរទៅមកពលរដ្ឋថតរិៈគន់អាជ្ញាធរ ថាកាយហើយមិនព្រមធ្វើឡើងវិញ។


    ឆ្លើយតមការរិៈគន់មន្ត្រីនាំពាក្យសាលាក្រុងប៉ោយប៉ែតលោក ស៊ូ បាន បានបញ្ជាក់ប្រាប់នៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2022ថា៖ជាការពិតដែលផ្លូវបេតុងចំណុចផ្សារមិត្តភាពរងការខូចខាតហើយអាជ្ញាធរសង្កាត់.ក្រុងប៉ោយប៉ែតបានចុះកាយផ្លូវបេតុងដែលខូចចេញហើយចាក់ក្រាលកំទិចថ្មដើម្បីអោយចរាចរណ៍ទៅមកដោយងាយស្រួល។

    មន្ត្រីនាំពាក្យរូបនោះបានបញ្ជាក់ថា៖ក្រោយពេលកាយហើយស្រាប់តែប៉ុន្មានថ្ងៃមានភ្លៀងធ្លាក់អាក់ខានមិនបានជួសជុល ដោយទុករងចាំស្ងួតទើបបន្តចាក់កំទិចថ្មបន្ថែមកិនបង្ហាប់ តែប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវដែលខូចបានថតផ្លូវដែលខូចលិចទឹកបង្ហោះព័ត៌មានចោតថាអាជ្ញាធរឈូសផ្លូវចេញហើយមិនព្រមធ្វើទៅវិញ។
    លោក ស៊ូ បាន មន្ត្រីនាំពាក្យសាលាក្រុងបានបញ្ជាក់ថា៖ក្រោយឃើញព័ត៌មានបានផ្សាយអាជ្ញាធរសង្កាត់.ក្រុងបានចុះទៅជួបប្រជាពលរដ្ឋរស់នៅសងខាងផ្លូវដែលខូចប្រមាណជិត១០គ្រួសារនៅផ្សារមិត្តភាពនៅព្រឹកថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2022 គឺប្រជាពលរដ្ឋដែលបង្ខំអោយអាជ្ញាធរកសាងឡើងវិញនៅផ្លូវបេតុងដែលខូចតែមិនទាន់មានគម្រោង និងថវិកាកសាងតែអជ្ញាធរសម្រេចជួយចេញថ្លៃដែក និងថ្លៃឈ្នួលកសាងតែប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវខូចសុំឲ្យចូលរួមទើបអាចកសាងបាន តែប្រជាពលរដ្ឋសុំទុកពេលជជែកគ្នាសិន៕( ដោយ ក្តាមស្រែ )

    spot_img

    អត្ថបទទាក់ទង

    spot_img