More

    រថយន្ត lexus 330 បត់ឆ្លងផ្លូវទៅបុករថយន្តFORD RAPTOR បណ្ដាលឲ្យដាច់កាឡេកង់ម្ខាងទៅមុខលែងរួច

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្ត lexus rx330 មួយគ្រឿងបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តFORD RAPTOR ពីចំហៀងបណ្ដាលឲ្យរថយន្ត lexusដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី ២២ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus rx330 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-2005ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវម្ខាងទៀត ក៏ជ្រុលចង្កូតបុករថយន្តFORD RAPTOR មួយគ្រឿងពណ៌រកណ្ដុរប្រម៉េះ ពាក់ស្លាកលេខភ្នំពេញ2BH-9568បើកបរដោយជនជាតិចិន ធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិចចំពីចំហៀងទ្វារខាងមុខខាងឆ្វេង បណ្ដាលឲ្យរថយន្ដFORD RAPTOR រងការខូចខាតបន្តិចបន្តួច ចំណែករថយន្ត lexus 330 ដាច់កាឡេកង់ខាងមុខខាងឆ្វេងរងការខូចខាតយ៉ាងដំណំ ទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img