More

    ជិះម៉ូតូបំពានភ្លើងស្តុបក្រហម ត្រូវរថយន្តបើកបរក្នុងភ្លើងស្តុបលឿនបុកបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ភាគីទាំងពីរជជែកគ្នាយកត្រូវរៀងខ្លួន

    spot_img

     

    ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូវបំពានភ្លើងស្តុបក្រហម ត្រូវបានរថយន្តRange Roverបើកបរដោយជនជាតិបរទេសម្នាក់ក្នុងភ្លើងស្តុបលឿនបុករងការខូចខាត យ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបត្រឡោកបែក តាមបណ្តោយផ្លូវ៥៩៨ កែងនិងផ្លូវ ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IC-8952ធ្វើដំណើរតាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវ ៣១៥ ដោយភ្លើងស្តុបក្រហម ខណះនោះក៏មានរថយន្តម៉ាក Range Roverមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BD-3380បើកបរដោយបុរសជនជាតិបរទេសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង ដោយភ្លើងស្តុបពណ៌លឿង ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងម៉ូតូផ្នែកខាងក្រោយបណ្ដាលដួលរងការខូចខាតយ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយភាគីទាំងពីរបានប្រកែកគ្នាយកត្រូវរៀងៗខ្លួន ក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាយកនិងម៉ូតូទៅជួសជុលរៀងៗខ្លួន៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img