More

    អាជីវករ នៅតែបន្តដាក់តាំងលក់ទំនិញ នៅលើផ្លូវ បង្កការកកស្ទះ ខណ:អាជ្ញាធរក្រុង ធ្លាប់ចុះរុះរើជាច្រើនដង

    spot_img

     

    ខេត្តប៉ៃលិន ៖ រហូតដល់ថ្ងៃទី២៣ខែកុម្ភ:នេះផ្លូវចូលផ្សារសាមគ្គីហៅប៉ាហ៊ី ស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាផ្លូវចុះចំណោតត្រូវបានអាជីវករដាក់តាំងលក់នៅលើផ្លូវបង្កការកកស្ទុះស្ទើតែរៀងរាល់ថ្ងៃចំណែកអាជ្ញាធរថានិងបន្តចុះរុះរើបន្តទៀតខណ:ប៉ុន្មានខែមុនធ្លាប់ចុះរុះរើម្តងមកហើយតែអាជីវករនៅមិនរាងចាល។


    បើតាមប្រភពព័ត៌មានពីអាជីវករ ដែលលក់ដូរ អនាធិបេត្យនៅលើទ្រូងផ្លូវ ចុះចំណោតខាងលើបានឱ្យដឹងថា ៖ ពួកគាត់ បាននាំគ្នារៀបចំដាក់កញ្ច្រែង ត្រី សាច់ជ្រូក បន្លែ ផ្លែឈើ នៅលើទ្រូងផ្លូវសាធារណ:លក់ដូរ ព្រោះ អត់មានកន្លែងលក់ ទើបនាំគ្នាមកដាក់លក់ដូរនៅលើដងផ្លូវយ៉ាងនេះ។

    ពួកគាត់បន្តទៀតថា ការលក់ដូរនេះ ធ្លាប់ឃើញខាងក្រុងចុះទៅណែនាំនិងរុះរើដែរ តែពួកគាត់នៅបន្តនាំគ្នាលក់ដូរលើទ្រូងផ្លូវដដែល ព្រោះងាយឱ្យម៉ូយ អតិថិជន ឬប្រជាពលរដ្ឋចូលទិញលឿនជាងលក់ដូរនៅក្នុងផ្សារ។

    ចំពោះ ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ បានសំណូមពរទៅរដ្ឋបាលក្រុងប៉ៃលិនថា ៖ គួរតែចុះអប់រំណែនាំឱ្យអាជីវករទាំងនោះចូលទៅលក់ដូរក្នុងផ្សារវិញទៅ ព្រោះខ្លាចមានគ្រោះថ្នាក់ ជាពិសេសការដាក់បន្លែ ត្រី សាច់នៅលើផ្លូវសាធា រណ:បែបនេះ បើសិនជាមានករណីម៉ូតូជ្រុលចង្កូតបុក ឬរថយន្តដាច់ហ្វ្រាំងចាប់មិនជាប់ ជ្រុលទៅបុកពួកគាត់ កំពុងតែអង្គុយលក់ដូរភ្លេចខ្លួន ទទួលរងគ្រោះថ្នាក់រងរបួស និងបាត់បង់អាយុជីវិត គ្មាននរណាទទួលខុសត្រូវឡើយ។

    ពួកគាត់បន្តទៀតថា ការលក់ដូរបែបនេះ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណ: បាត់បង់សោភ័ណភាពទីក្រុងស្អាត ធ្វើឱ្យមានភាពអនាធិបតេយ្យ ជាពិសេសលំបាកឱ្យរថយន្តបើកបរចូលទៅក្នុងផ្សារថែមទៀតផង។

    ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកធ្លាប់ដាក់កម្លាំងចុះទៅអប់រំណែនាំអាជីវករនិងរុះរើជាញឹកញាប់។ លោកបន្តថា ក្រោយពីទទួលដំណឹងនេះលោកនិងដាក់កម្លាំងចុះទៅរុះរើរហៅអាជីវករទាំងនោះមកអប់រំធ្វើកិច្ចសន្យាតាមផ្លូវច្បាប់៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img